ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​ក្នុង​មនុ​ស្ស “​បទ​កាកគតិ​”

13 ឆ្នាំ មុន

– សត្វរ​ស់ពឹង​ព្រៃ មនុស្ស​ពឹង​សំដី ដោះស្រាយ​បញ្ហា
ពាក្យពេចន៍​ទន់ភ្លន់ ពិ​រោះ​ពិសារ ឆ្គាំឆ្គង​ម្ដេច​ម្ដា លើ​ការ​អប់រំ ។

– សត្វរ​ស់ពឹង​ព្រៃ             មនុស្ស​ពឹង​សំដី             ដោះស្រាយ​បញ្ហា
   ពាក្យពេចន៍​ទន់ភ្លន់         ពិ​រោះ​ពិសារ                ឆ្គាំឆ្គង​ម្ដេច​ម្ដា          លើ​ការ​អប់រំ ។

– សីល​ធ​ម៍​រស់នៅ             ជួយ​កែតម្រូវ              លើក​ស្ទួយ​សង្គម
   តែ​មាន​អ្នកខ្លះ               បែរជា​និយម              ទុក​ខ្លួន​ជា​ធំ              តាម​ម​ហិ​ឆ្ឆិ​តា​។

– ធ្វើ​ខុស​ទំនង                 សំដី​ជួរ​ជង                  មាន​តែ​ហឹ​ង្សា
   ស្មានថា​ខ្លួនឯង              រែង​ខ្ពស់​អស្ចារ្យ            ដំកើង​អាត្មា             ថា​មាន​តែ​អញ ។

– ខ្លះ​អាង​អំណាច              ឬក​ពារ​កោងកាច         មិន​ដែល​ព្រម​ចាញ់
   ដល់​គេ​រិះគន់                 កើត​ចិត្ដ​ខឹង​ខ្នា​ញ់          ចង់​បោះ​ចង់​បាញ់         ឱ្យ​គេ​វិនាស ។

– ជន​បាត​សង្គម                គ្មាន​គេ​និយម              គេ​ស្អប់​គេ​ជៀស
   តែ​មនុស្ស​បែប​នេះ           មាន​ច្រើន​តែ​ពាស        យក​ដោត​ជន្លាស        ក៏​មិន​អស់​ផង ។

– ចិត្ដ​ដូច​សំដី                    ទ្រើស​ពាល​អប្រិ៍យ       នាំ​ក្ដី​មួរ​ហ្មង
   សម្ដី​អ្នកលេង                 គ្រោតគ្រាត​កន្លង         ហារ​ស្ដី​ម្ដង​ៗ            គេ​ទាស់​ហរ​ទ័យ​។

– ចាស់​ៗ​ហៅ​ថា               “​ជា​ពាក្យបាតផ្សារ        ជា​ភាសា​ព្រៃ​”
   រស់​ក្នុង​សង្គម                 មិន​ដូច​គេ​អី                បែកឆ្វេង​ទីទៃ          សំដី​សាមាន្យ ។    

                 
– មនុស្ស​ជាប់​ក្នុង​ព្រៃ          គេ​អាច​លក​លៃ            ជួយ​រំដោះ​បាន

   តែព្រៃ​ក្នុង​មនុស្ស            ជា​គ្រោះ​រំខាន             តោងទាម​ជាប់​ប្រាណ   ជួយ​មិន​បាន​ទេ​។

ដោយ  ព្រុំ     គឹ​ម    ជឿន       prumkimchoeun@gmail.com