កម្ពុជានឹងមានតំណក់ប្រេងលើកដំបូងនៅចុងឆ្នាំ២០២០
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជានឹងមានកំណក់ប្រេងប្រើប្រាស់ផ្ទាល់ខ្លួន នៅចុងឆ្នាំ២០២០ នៅពេលខាងមុននេះ ។ នេះបើតាមការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ…
រាជធានីភ្នំពេញ ៖ កម្ពុជានឹងមានកំណក់ប្រេងប្រើប្រាស់ផ្ទាល់ខ្លួន នៅចុងឆ្នាំ២០២០ នៅពេលខាងមុននេះ ។ នេះបើតាមការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ…
រាជធានីភ្នំពេញ ៖ កម្ពុជានឹងមានកំណក់ប្រេងប្រើប្រាស់ផ្ទាល់ខ្លួន នៅចុងឆ្នាំ២០២០ នៅពេលខាងមុននេះ ។ នេះបើតាមការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។ លោក ស៊ុយ សែម បានលើកឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ មិថុនាថាកម្ពុជានឹងមានកំណក់ប្រេងលើកដំបូងនៅខែតុលា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា បច្ចុប្បន្មនេះកម្ពុជាមានតំបន់ដែលអាចរុករកចំនួន៣កន្លែង គឺតំបន់សមុទ្រ តំបន់ដីគោក និងតំបន់ត្រួតស៊ីគ្នារវាងព្រំដែនសមុទ្រកម្ពុជា – ថៃ ។ លោកបន្តថាចំពោះករណីរុករកអណ្តូងប្រេងកាតនៅតំបន់ត្រួតស៊ីគ្នាកម្ពុជាថៃបានទាល់តែមានការជជែកគ្នារវាងភាគីទាំងពីរ ។ លោកក៏បានឲ្យដឹងថា ករណីត្រួតគ្នានេះដែរ កម្ពុជាក៏បានជជែកគ្នាផងដែរ ដោយអាចនឹងចែកភាគរយស្មើគ្នា ។
បើតាមលោក ស៊ុយ សែម ឲ្យដឹងថា ផ្អែកទាំងស្រុងលើលក្ខខណ្ឌភូគព្ភសាស្ត្រទាំងដែនគោក និងដែនដែនសមុទ្រ ហើយមកដល់បច្ចុប្បន្ននេះកម្ពុជាមានប្លុកប្រេងកាតចំនួន២៥ ក្នុងនោះដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ