ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​២​គ្រឿង​បុក​គ្នា​​​ធ្លាក់​ពេល​កំពុង​ហោះហើរ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​គូសបញ្ជាក់​ថា យន្តហោះ​ប្រដេញ​ទំនើប​ធុន​EUROFIGHTER ២​គ្រឿង​របស់​កងទ័ពអាកាស បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ឆ្នាំ​២០១៩ ក្រោយ​ការ​បុក​គ្នា​ពេល​កំពុង​ហោះហើរ​នា​ភាគ​ខាងជើង​ប្រទេស​។ អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ​។…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​គូសបញ្ជាក់​ថា យន្តហោះ​ប្រដេញ​ទំនើប​ធុន​EUROFIGHTER ២​គ្រឿង​របស់​កងទ័ពអាកាស បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ឆ្នាំ​២០១៩ ក្រោយ​ការ​បុក​គ្នា​ពេល​កំពុង​ហោះហើរ​នា​ភាគ​ខាងជើង​ប្រទេស​។ អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ​។

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​និយាយ​ថា អ្នក​បើក​យន្តហោះ​ទាំង​២​គ្រឿង​នោះ​អាច​លោត​​ចេញ មុន​ពេល​យន្តហោះ​ធ្លាក់​ដល់​ដី​។ អ្នក​បើក​យន្តហោះ​ម្នាក់​រក​ឃើញ​នៅ​រស់​ជាប់​លើ​ដើមឈើ​មួយ​​ដើម​កម្ពស់​ដល់​ជាង​២០​ម៉ែត្រ​ ស្ថិត​ក្នុង​ព្រៃ​មួយ ជិត​ភូមិ​JABEL​។ រង​របួស​អ្នក​បើក​យន្តហោះ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ចំណែក​សាកសព​របស់​អ្នក​បើក​យន្តហោះ​ទី​២ ត្រូវ​បាន​ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​បន្តិច​ក្រោយមក​។

យន្តហោះ​ទាំង​២​គ្រឿង​បាន​បុក​គ្នា​ពេល​កំពុង​ហោះហើរ នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​២៤​មិថុនា មុន​ពេល​ធ្លាក់​ជិត​បឹង ​MURITZ ។ វី​ដេ​អូ​មួយ​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក បង្ហាញ​ផ្សែង​ហុយ​ចេញពី​កន្លែង​២​ផ្សេង​គ្នា ក្នុង​តំបន់​ព្រៃ​មួយ ឃ្លាតឆ្ងាយ​ដាច់​ពី​គ្នា​ច្រើន​គីឡូម៉ែត្រ​។ យន្តហោះ​ទាំង​២​គ្រឿង​នោះ​ស្ថិត​នៅ​ក្នុង​កង​យន្តហោះ​ទី​៧៣ មាន​មូលដ្ឋាន​នៅ ​LAAGE ជិត​ក្រុង​ ROSTOCK​។ នោះ​ជា​​មូលដ្ឋាន​មួយ​ទទួល​បន្ទុក​បណ្ដុះបណ្ដាល​អ្នក​បើក​យន្តហោះ​ចម្បាំង​។ កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​គូស​បញ្ជាក់​ថា យន្តហោះ​ទាំង​២​គ្រឿង​ដែល​បុក​គ្នា​ធ្លាក់​ពុំ​ប្រដាប់​អាវុធ​ឡើយ​។

យន្តហោះ​ប្រដេញ ​EUROFIGHTER TYPHON ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ពី​ឆ្នាំ​២០០៤​មក ជា​យន្ត​ហោះ​ប្រដេញ​ម៉ា​ស៊ិ​ន​រេ​អាក់​ទ័​រ​២ ផលិត​ដោយ​អា​ល្លឺ​ម៉​ង់ អង់គ្លេស អេ​ស្បាញ​ និង​អុី​តា​លី ក្នុង​ក្រប​ខណ្ឌ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហគ្រាស​ជា​ច្រើន ក្នុង​នោះ​រួម​មាន​AIRBUS DEFENCE AND SPACE និង​ក្រុមហ៊ុន​BAE SYSTEMS​ជាដើម​។ យន្តហោះ​ប្រភេទ​នោះ​ជាង​១៣០​គ្រឿង​បច្ចុប្បន្ន កំពុង​ប្រើប្រាស់​នៅ​អា​ល្លឺ​ម៉​ង់​។ យន្តហោះ​ធុន​នោះ​១​គ្រឿង​មាន​តម្លៃ​ដល់​ទៅ​ជាង​១៤០​លាន​អឺ​រ៉ូ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ euronews (en français))

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ