សហរដ្ឋអាមេរិក-ចិន ៖ អ្នកវិភាគម្នាក់នៃទូរទស្សរដ្ឋចិន CCTV វាយតម្លៃកាលពីថ្ងៃទី២១ មិថុនា នៅក្រុងប៉េកាំងថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានធ្វើឲ្យតម្លៃមាសឡើងកាន់តែខ្ពស់បំផុតជាលើកដំបូងចាប់តាំងពីច្រើនឆ្នាំមកហើយ ខណៈតម្លៃមាសបានឡើងដល់ជាង១៤០០ដុល្លារហើយក្នុងមួយអោន ។
តាមទូរទស្សន៍នោះលោក TOM MCGREGOR បន្តថា តម្លៃមាសឡើងថ្លៃមិនឈប់ហើយតម្លៃរបស់វានឹងឡើងថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនមិនត្រូវបានចុះហត្ថលេខា រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ីជីនពីង នាឱកាសនៃកិច្ចប្រជុំកំពូល G20 នាថ្ងៃទី២៨ និង២៩ មិថុនា នៅក្រុងអូសាកាជប៉ុនទេនោះ ។
អ្នកវិភាគរូបនោះបន្តថា សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកជំរុញឲ្យចិនទិញមាសទុក ។ រលកនៃការទិញមាសបន្តនៅចិនចាប់តាំងពី៦ខែជាប់គ្នាមកហើយ ។ វាហាក់ដូចជាចិនកាត់បន្ថយការដាក់ប្រាក់តម្កល់ក្នុងរតនាគារអាមេរិក ហើយងាកមកបង្កើនការស្តុកមាសទុក ។ បែបនេះសន្មត់
ថា ក្រុងប៉េកាំងនឹងបង្កើនការស្តុកមាសទុកក្នុងដំណាក់កាលឆ្លងកាត់មួយជំនួសប្រាក់ដុល្លារវិញ។
តាមអ្នកវិភាគរូបនេះថា ធនាគារកណ្ដាលចិនរៀបចំខ្លួនត្រៀមទប់ទល់ព្យុះដ៏ធំមួយថ្មី វាយប្រហារសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះដោយស្វែងរកប្រើមាសជារបងទប់ខ្យល់ ។ តម្លៃមាសមាននិន្នាការឡើងលឿន ពេលមានភាពយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក ដែលសង្គ្រាមផ្ទុះឡើង ឬមានវិបត្តិអន្តរជាតិបង្កអស្ថេរភាពដល់របៀបរបបពិភពលោក ។ មាសជាវិនិយោគទីពំនឹងមួយ ហើយចិនបង្កើនការតម្កល់មាសទុកខ្លាចទំនាក់ទំនងជាមួយអាមេរិកនឹងកាន់តែអាក្រក់ថែមទៀត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ