ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​តែ​ម្តង​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ​របស់​ជនជាតិ​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ ផ្ទះ​លក់​ចាបហួយ​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆាបឆេះ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេ​ល​ម៉ោង​១២​និង​២៨​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២0១៩ នៅ​បុរី​អាកាសចរណ៍​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ…

រាជធាន​ភ្នំពេញ ៖ ផ្ទះ​លក់​ចាបហួយ​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆាបឆេះ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេ​ល​ម៉ោង​១២​និង​២៨​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២0១៩ នៅ​បុរី​អាកាសចរណ៍​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់ផ្ទះ​មានឈ្មោះ លី សុខា ហៅ​ក្រៅ​ឈ្មោះ ឡង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​មាន​ប្តី​ឈ្មោះ គុំ ផាត ហៅ​ក្រៅ តុង អាយុ​៤៤​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​ជនជាតិ​វៀតណាម រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​លឺ​សំឡេង​ផ្ទុះ​ខ្សែភ្លើង​លាន់ឮ​សូរ ដូច​កាំជ្រួច​នឹង​អណ្តាតភ្លើង​ឆាបឆេះ​ភ្លាម​ៗ​យ៉ាង​សន្ធោសន្ធៅ ។

ចំណែក​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ លី សុខា ហៅ​ក្រៅ ឡង ដែល​ជា ជនជាតិ​វៀតណាម​បាន បញ្ជាក់​ប្រាប់​លោក​មេ​ប៉ុស្តិ៍ កា​កាប​ទី​២​បានអោយ​ដឹង​ថា គាត់​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ជា​ជនជាតិ​វៀតណាម​បាន​ជួល​ផ្ទះ​ខាងលើ​ក្នុង​តម្លៃ​២៥០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​លក់ដូរ​ឥ​វ៉ា​ន់ ។ គាត់​បាន​បញ្ជាក់​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​១១​យប់ មុន​ពេល​កើតហេតុ​គាត់​បាន​នាំ​គ្នា​ចូល​ដេក​នៅ​ជាន់​ទី​១ ហើយដោយ​ក្រុម​គ្រួសារ​របស់​គាត់​មាន​ប្រមាណ​៦​នាក់​រួម​នឹង​កូនស្រី​ប្រុស​តូច​ៗ២​នាក់ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ដោយ​លឺ​សំឡេង​នៅ​ខាងក្រោម​ស្មានថា ចោរលួច​អីវ៉ាន់​របស់​គាត់ ហើយ​គាត់​បានដឹង​ខ្លួន​ចេញ​មក​មើល​ខាងក្រៅ​ដោយ​មាន​ផ្សែង នឹង​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្ដង​នៅ​ពេល​នោះ​ក្រុម​គ្រួសារ​របស់​គាត់​ចុះ​ទៅ​ក្រោម​មិន​រួច​ពួក​គាត់​បាន​ដើរ​សសៀរ​តាម​សំយាបផ្ទះ​របស់​ខ្លួន ឆ្លង​ទៅ​ផ្ទះ​គេ​ផ្សេង​ទៀត ដោយ​ផ្ទះ​នាក់​ជិតខាង​ដែល​បើក​ខារ៉ាអូខេ មិន​ទាន់​បិទ​ហើយ​បាន​សុំ​គេ​ចុះ​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា សម្ភារ​នៅ​ក្នុងផ្ទះ​គាត់​មាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​អីវ៉ាន់​លក់​ចាប់ហួយ​ឆេះ​ខូចខាត​ទាំងស្រុង​នៅ​ជាន់​ខាងក្រោម ។ សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា រថយន្ដ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ដល់​ចំនួន​៦​គ្រឿង​បាន​បាញ់​ពន្លត់​អស់​ចំនួន​៤​គ្រឿង​ប្រើ​អស់​រយៈពេល​ចំនួន​មួយ​ម៉ោង​កន្លះ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ខាង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​ថា ករណី​អគ្គិភ័យ​ខាងលើ​មូលហេតុ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ