ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​អ្នក​ឡើង​ភ្នំ​៧​នាក់ ត្រូវ​បាន​រក​ឃើញ​

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ សាកសព​អ្នក​ឡើង​ភ្នំ​៧​នាក់​ដែល​បាត់​ខ្លួន​ចាប់តាំងពី​ជិត​១​ខែ​មក​ហើយ​នៅ​ឥណ្ឌា​លើ​កំពូលភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ត្រូវ​បាន​តាម​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣​មិថុនា ដោយ​អ្នក​ជួយ​សង្គ្រោះ​ពិសេស​១​ក្រុម ដែល​មាន​ឯកទេស​ខាង​ធ្វើ​អន្តរាគមន៍​លើ​កំពូលភ្នំ​ខ្ពស់​ៗ​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​លើកគ្នា​តាំងពី​ដើមខែ​មិថុនា​មក តាម​រក​អ្នក​ឡើង​ភ្នំ​៨​នាក់​ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​៤​នាក់ អា​មេ​រិ​ក​២​នាក់ ឥណ្ឌា​ម្នាក់​និង​អូស្ត្រាលី​ម្នាក់…

ប្រទេស​ឥណ្ឌា ៖ សាកសព​អ្នក​ឡើង​ភ្នំ​៧​នាក់​ដែល​បាត់​ខ្លួន​ចាប់តាំងពី​ជិត​១​ខែ​មក​ហើយ​នៅ​ឥណ្ឌា​លើ​កំពូលភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ត្រូវ​បាន​តាម​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣​មិថុនា ដោយ​អ្នក​ជួយ​សង្គ្រោះ​ពិសេស​១​ក្រុម ដែល​មាន​ឯកទេស​ខាង​ធ្វើ​អន្តរាគមន៍​លើ​កំពូលភ្នំ​ខ្ពស់​ៗ​។

ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​លើកគ្នា​តាំងពី​ដើមខែ​មិថុនា​មក តាម​រក​អ្នក​ឡើង​ភ្នំ​៨​នាក់​ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​៤​នាក់ អា​មេ​រិ​ក​២​នាក់ ឥណ្ឌា​ម្នាក់​និង​អូស្ត្រាលី​ម្នាក់ លើ​ភ្នំ​NANDA DEVI​ជា​ភ្នំ​ខ្ពស់​បំផុត​ទី​២​របស់​ឥណ្ឌា​នៅ​ជិត​ព្រំដែន​ជាមួយ​នេ​ប៉ា​ល់​។

សាកសព​អ្នក​ឡើង​ភ្នំ​ទាំង​៧​នាក់​ដែល​រក​ឃើញ ត្រូវ​បាន​នាំ​យក​ចេញ​ហើយ​បញ្ជូន​មក​ទីតាំង​មួយ​ដែល​នៅ​ក្បែរ​។ នេះ​ជា​ការ​អះអាង​របស់​លោក​VIVEK KUMAR PANDEY អ្នកនាំពាក្យ​ប៉ូលិស​ព្រំដែន​ឥណ្ឌា​-​ទី​បេ​។

លោក​ក៏​និយាយ​ដែរ​ពី​ការ​រក​ឃើញ​នូវ​ឧបករណ៍​លើ​ភ្នំ​។ ការ​តាម​រុករក​សាកសព​អ្នក​ឡើង​ភ្នំ​ទី​៨​កំពុង​បន្ត​នា​ថ្ងៃ​ទី​២៤​មិថុនា​។ លក្ខខណ្ឌ​ឧតុនិយម​នៅ​ទីលាន​ពិតជា​លំបាក​បំផុត​មក​ពី​ចង្កេះភ្នំ​ចោទ​ខ្លាំង ព្រិល​ក្រាស់​ព្រមទាំង​ខ្យល់​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ