ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្តាប់លោក វ៉ា​ត់ ចំរើន រៀបរាប់​ពី​ប្រវត្តិ​កីឡា​អូ​ឡាំ​ពិ​ក​បន្តិច​ទៅ​មើល​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ប្រារ​ព្វ​ទិវា​អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​២២ មិថុនា នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ថា កីឡា​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២​គឺ​កីឡា​អូ​ឡាំ​ពិ​ក​បុរាណ…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ប្រារ​ព្វ​ទិវា​អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​២២ មិថុនា នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ថា កីឡា​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២​គឺ​កីឡា​អូ​ឡាំ​ពិ​ក​បុរាណ និង​អូ​ឡាំ​ពិ​ក​សម័យ​ទំនើប​។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ដើម​ឡើយ​មាន​តែ​ចលនា​កីឡា​អូ​ឡាំ​ពិ​ក​បុរាណ​តែ​ប៉ុណ្ណោះ ហើយ​អូ​ឡាំ​ពិ​ក​បុរាណ​​នេះ​ទៀត​កើតឡើង​២​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​មក​ម្លេ​៉ះ ដែល​ត្រូវ​បាន​គេ​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​លើ​ភ្នំ​អូ​ឡាំ​ព្យ៉ា​ត​ប្រទេស​ក្រិ​ក ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​អូ​ឡាំ​ពិ​ក​បុរាណ​បាត់​ទៅ​អស់​រាប់​ពាន់​ឆ្នាំ អូ​ឡាំ​ពិ​កបាន​កើត​ឡើងជា​លើក​ទី​២​ដែល​គេ​ហៅ​ថា​អូ​ឡាំ​ពិ​ក​សម័យ​ទំនើប​នៅ​សតវត្ស​ទី​១៨ គឺ​នៅ​ក្នុង​ឆ្នាំ​១៨៩៤ ដែល​កាល​ណោះ​ត្រូវ​បាន​គេ​បង្កើត​ឱ្យ​មាន​មហាសន្និបាត​មួយ​នៅ​ទីក្រុង​ហ្ស​ក​ប៊​ន ប្រទេស​បារាំង ដើម្បី​ធ្វើការ​ប្រកាស​បង្កើត​ឡើង​វិញ​នូវ​ចលនា​អូ​ឡាំ​ពិ​ក​សម័យ​ទំនើប ។ បន្ទាប់​ពី​នោះ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ប្រកួត​កីឡា​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ក ក្នុង​ឆ្នាំ​១៨៩៦ ក្រោយ​ពេល​នៃ​ការ​កកើត​អូ​ឡាំ​ពិ​ក​ឡើង​វិញ​បាន​២​ឆ្នាំ​។

ដូច្នេះ​ហើយ​បានជា​ពិភពលោក​យក​ថ្ងៃ​ទី​២២​ខែមិថុនា នេះ​ដើម្បី​ប្រារ​ព្វ​ខួប​ទិវា​កីឡា​អូ​ឡាំ​ពិ​ក​តែ​ម្ដង ។ ពាក្យ​ថា​អូ​ឡាំ​ពិ​ក​នេះ​គឺ​គេ​យក​តាម​ឈ្មោះ​ភ្នំ​អូ​ឡាំ​ព្យា នៅ​ប្រទេស​ក្រិ​ក តែ​ជា​ទូទៅ​គេ​តែងតែ​ហៅ​ថា​អូ​ឡាំ​ពិ​ករ​ហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​វ៉ា​ត់ ចំរើន បាន​ក្រើនរំលឹក​ទៅ​ដល់​ប្អូន​ៗ​ដែល​ជា​កីឡាករ​ថ្នាល​ដែល​កំពុង​តែ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​និង​កសាង​សមត្ថភាព​ចាប់ពី​ពេល​នេះ​តទៅ​រហូត​ដល់​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​។

លោក​សង្កត់ធ្ងន់​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​ឆ្នើម​ដណ្ដើម​យក​មេដាយមាស​ជូន​ជាតិ​ត្រូវ​តែ​យកឈ្នះ​ខ្លួន​ឯង​ជា​មុន​សិន កាលណា​យកឈ្នះ​លើ​ខ្លួនឯង​បាន​ហើយ​គឺ​យើង​អាច​សម្រេច​គោល​ដៅ​ដែល​​យើង​ចង់​បាន​ជាក់​ជា​មិន​ខាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ