ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! ២នាក់ស្លា.ប់ ម្នាក់​កំពុង​សង្គ្រោះ ក្រោយជួបគ្រោះថ្នាក់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​សង្ស័យ​ស្រវឹង​បាន​បើកបរ​ម៉ូតូ​រេ​ចង្កូត​ពេញ​ផ្លូវ​រួច​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ និង​បុរស​២​នាក់​ទៀត​ស្លាប់​នៅ​នឹង​កន្លែង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ ២០១៩…

ខេត្ត​ប៉ៃលិន ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​សង្ស័យ​ស្រវឹង​បាន​បើកបរ​ម៉ូតូ​រេ​ចង្កូត​ពេញ​ផ្លូវ​រួច​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ និង​បុរស​២​នាក់​ទៀត​ស្លាប់​នៅ​នឹង​កន្លែង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១M-០៧១៦ បើកបរ​ដោយ​ឈ្មោះ ឃី​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ រៀម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ នុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួសធ្ងន់ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ กท-4000 បើកបរ​ដោយ​ឈ្មោះ ផៃ សុភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា មូលហេតុ​បណ្តាល​មក​ពី​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​លើស​ល្បឿន​ដែល​បាន​កំណត់ ទើប​បណ្តាល​ឱ្យ​បុក​គ្នា​ជាមួយ​រថយន្ត ធ្វើ​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្លាប់​បែប​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ នគរបាល​ចុះ​ធ្វើការ​វាស់វែង រួច​អូស​យក​ម៉ូតូ និង​រថយន្ត ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ស្នងការ​ខេត្ត​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ