ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​២​នាក់​ដោយ​បាក់​អគារ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​ស្ទឹង ត្រែង​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​ចំនួន​២​នាក់​នៅ​ស្រុក​សៀម​ប៉ា​ង ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​អាគារ​កំពុង​សាងសង់​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី ២២…

ខេត្តស្ទឹងត្រែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​ស្ទឹង ត្រែង​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​ចំនួន​២​នាក់​នៅ​ស្រុក​សៀម​ប៉ា​ង ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​អាគារ​កំពុង​សាងសង់​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី ២២ មិថុនា ២០១៩​។

យោង​តាម​របាយការណ៍​បញ្ជី​ឈ្មោះ​អ្នក​ស្លាប់ និង​អ្នក​របួស​ក្នុង​ព្រឹ​ត្ត​ការណ៍​ស្រុត​បាក់​អាគារ​ខាងលើ​បាន​បង្ហាញ​ថា ជន​រង​គ្រោះ​ដែល​រស់នៅ​ខេត្តស្ទឹងត្រែង​មាន​ចំនួន​៤​នាក់ ក្នុង​នោះ​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​២នាក់​ទៀតបាន​​រង​របួស រួម​មាន​១- ឈ្មោះ​ច​ន រឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ភូមិ ស្រែ​ឬ​ស្សី ឃុំ​ស្រែ​សំបូ ស្រុក​សៀម ប៉ា​ង បាន​ស្លាប់ ២-​ឈ្មោះ ឡៃ តៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​សំបូ ស្រុក​សៀម​ប៉ា​ង​បាន​ស្លាប់ និង​៣-​ឈ្មោះ រី ប្រុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​រង​របួស និង៤-​ឈ្មោះចន ពៅ​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​រង​របួស ។​

តាម​របាយការណ៍​បញ្ជី​ឈ្មោះ​នេះ​ដែរ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត និង​រង​របួស​បាន​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម្ភ​​ពី​សម្តេច​តេ​ជោ​តាម​រយៈ​មន្ត្រីខេត្ត​រួចរាល់​អស់ហើយដែរ​​។

ក្នុង​ឱកាស​ប្រកបដោយ​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត លោក ម៉ុម សា​រឿ​ន ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ខេត្តស្ទឹងត្រែង បាន​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ ដោយ​ក្តី​ស្រណោះ អាឡោះអាល័យ និង​ក្តី​ស​ង្វែ​គជា​ទីបំផុត​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ពលរដ្ឋ​រង​គ្រោះ​ទាំង​ពីរ​ផង​ដែរ​។

លោក ម៉ែ​ន គង់ នាយករង​រដ្ឋបាល​សាលាខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​២៤​មិថុនា​២០១៩ ឱ្យ​ដឹង​ថា លោក ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​កាកបាទក្រហម​សាខា​ខេត្តស្ទឹងត្រែង និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ រួម​មាន​អង្ករ និង​ស​ភារៈ​ប្រើប្រាស់​មួយ ចំនួន​ជូន​គ្រួសារ​នៃ​សព ក្នុង​នោះ​ក៏​មាន​ថវិកា​កាកបាទក្រហមកម្ពុជា​ថ្នាក់​ជាតិ​ចំនួន​៥​លាន​រៀល គ្រឿង​ឧបភោគបរិភោគ និង​ស​ភារៈ​ប្រើ ប្រាស់​មួយ​ចំនួន​ផង​ដែរ ។

លោក​បន្ត​ថា​ ថវិកា​របស់​កាក​បាទ​ក្រហម​សាខា​ខេត្តស្ទឹងត្រែង​ជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​១​លាន​រៀល និង​ថវិកា​របស់​រដ្ឋបាល​សាខា​ខេត្តជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​១​លាន​រៀល រួម​នឹង​ថវិការ​ឧបត្ថម្ភ​របស់​
សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ក្នុង​មួយ​គ្រួសារ​៤៩​លាន​រៀល សរុប​ក្នុង​គ្រួសារ​សព​នីមួយ​ៗ​ទទួល​បាន​ថវិកា​៥៦​លាន​រៀល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ