នៅក្រុងហាណូយបានសម្លាប់សត្វជ្រូកចំនួន៣៨.៧៥០០ក្បាល ព្រោះវាកើតជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក (ASF) ស្មើនឹង២០.៧%នៃហ្វូងជ្រូកសរុបរបស់ទីក្រុង។
យោងទៅតាមនាយកដ្ឋានកសិកម្មនិងនាយកដ្ឋានជនបទក្រុងបានឱ្យដឹងថា ជំងឺផ្តាសាយជ្រូកអាហ្វ្រិក បានប៉ះពាល់ដល់គ្រួសារបសុសត្វចំនួន១៨៣៩ក្បាលបន្ថែមទៀតនៅក្នុងឃុំចំនួនបួន ដោយបង្ខំឱ្យអាជ្ញាធរមូលដ្ឋានសម្លាប់សត្វជ្រូកចំនួន៣៣៧០០ក្បាល នៅចន្លោះថ្ងៃទី១០ និងទី១៦ មិថុនា។
រហូតមកដល់ពេលនេះ ជំងឺនេះ បានប៉ះពាល់ដល់គ្រួសារចំនួន២៣១២៥ នៅក្នុងទីក្រុងដែលមានចំនួន២៨.៦% នៃអ្នកចិញ្ចឹមជ្រូកទាំងអស់ នៅក្នុងភូមិចំនួន២១៥០ ក្នុងឃុំចំនួន៤៣៩ សង្កាត់និងទីប្រជុំជននៃស្រុកចំនួន២៤។
ការផ្ទុះឡើងចុងក្រោយនេះ បានធ្វើឱ្យខេត្តចំនួន៥ នៅទូទាំងប្រទេស ដែលមិនត្រូវបានប៉ះពាល់ដោយ
វីរុស។ តំបន់ទាំងនោះ គឺ Bến Tre, Lâm Đồng, Ninh Thuận, Bà Rịa Vũng Tàu និង Tây Ninh។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា សត្វជ្រូកជាង២.៦លានក្បាលត្រូវបានគេសម្លាប់ទូទាំងប្រទេស ដើម្បីបញ្ឈប់ការរីករាលដាលមេរោគនេះ។ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ជំងឺគ្រុនជ្រូកអាហ្វ្រិកបានកើតឡើងក្នុងខេត្តចំនួន៥៥ ក្នុងចំណោមទីក្រុងនិងខេត្តចំនួន៦៣ របស់ប្រទេស។
ចំនួនសត្វជ្រូកសរុបនៅវៀតណាមក្នុងខែនេះបានថយចុះ៥.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតកម្មសាច់ជ្រូកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានចំនួនប្រហែល ២លានតោន ដែលទាបជាង ៥%នៅពាក់កណ្តាលឆ្នាំមុន៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ