ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលៈទេសៈ​ពិបាក​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​ឈឺក្បាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ធា្ល​ប់​ឈឺក្បាល​ក្នុង​ពេល​ណាមួយ​នៃ​ជីវិត ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​ខក​ខានមិនបាន​ទៅ​ចូលរួម​កម្មវិធី​សំខាន់​ៗ ឬ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​។ ថ្វីបើ​យើង​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សុខភាព​យ៉ាងណា​ក៏​ដោយ ក៏​យើង​មិន​អាច​ជៀស​ផុត​ពី​ការ​ឈឺ​ក្បាល​បាន​ដែរ​។ តើ​កាលៈទេសៈ​ដ៏​ពិបាក​ណាមួយ ខាងក្រោម​នេះ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល ?…

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ធា្ល​ប់​ឈឺក្បាល​ក្នុង​ពេល​ណាមួយ​នៃ​ជីវិត ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​ខក​ខានមិនបាន​ទៅ​ចូលរួម​កម្មវិធី​សំខាន់​ៗ ឬ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​។ ថ្វីបើ​យើង​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សុខភាព​យ៉ាងណា​ក៏​ដោយ ក៏​យើង​មិន​អាច​ជៀស​ផុត​ពី​ការ​ឈឺ​ក្បាល​បាន​ដែរ​។ តើ​កាលៈទេសៈ​ដ៏​ពិបាក​ណាមួយ ខាងក្រោម​នេះ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល ?

១)- កិច្ចការ​ស្រាវជ្រាវ​របស់​សាលា ៖

ជា​និស្សិត​ពិតជា​មាន​ភាព​តានតឹង​ច្រើន​ខ្លាំង​ណាស់ ។ ហើយ​វា​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ដ៏​ធំ​មួយ​របស់​សាលា តែ​ត្រូវ​រារាំង​ដោយ ការ​ឈឺក្បាល ។ វា​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​ណាស់ ព្រោះ​នៅ​ពេល​ដែល​អ្នក​ឈឺក្បាល អ្នក​ត្រូវ​ការ​សម្រាក​។

២)- ការ​ប្រជុំ​ធំ​ៗ ឬ​ការ​ធ្វើ​បទ​បង្ហាញ​៖

អ្នក​សាក​ស្រ​ម៉ៃ​មើល​នៅ​ពេល​ដែល​អ្នក​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​បទ​បង្ហាញ ឬ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រជុំ​ដ៏​ធំ​ជាមួយ​អតិថិជន ស្រាប់តែ​នៅ​ថ្ងៃ​ដ៏​សំខាន់​នោះ​អ្នក​ឈឺក្បាល​យ៉ាង​ខ្លាំង​! ដូច្នេះ​ហើយ​វា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ឱ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ឈឺក្បាល ។

៣)- ពេល​ប្រលង​បញ្ចប់ ៖

អ្នក​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុងអំឡុងពេល​សិក្សា​របស់​អ្នក ហើយ​អ្នក​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ប្រឡង​បញ្ចប់ ។ អ្នក​ក្រោក​ពី​ព្រឹក​ព្រលឹម​ដើម្បី​រំលឹក មេរៀន​ឡើង​វិញ ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្នក​ចង​ចាំ​អ្វី​ដែល​អ្នក​បាន​រៀន ។ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ប្រឡង អ្នក​ក៏​ឈឺក្បាល​ប្រកាំង​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​ក្នុង​ការ​រំលឹក​ឡើង​វិញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​រួច​ហើយ​។ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច បើ​មានរឿង​បែប​នេះ​កើតឡើង?

៤)- ពេល​ជួប​ម៉ាក់​ប៉ា​របស់​សង្សារ​ជា​លើក​ដំបូង ៖

អ្នក និង​សង្សារ​របស់​អ្នក​បាន​មើលចិត្ត​គ្នា ហើយ​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួប​ម៉ាក់​ប៉ា​ទាំង​សងខាង​។ មិត្ត​ស្រី​របស់​អ្នក​បាន​អញ្ជើញ​អ្នក​មក​ញ៉ាំ​អាហារ​ពេល​ល្ងាច នៅផ្ទះ​របស់​នាង ហើយ​អ្នកមាន​អារម្មណ៍​អរ​ផង​ភ័យ​ផង​។ បន្ទាប់​មក​ស្រាប់តែ​អ្នក​បែកញើស​ពេញ​ខ្លួន និង មាន​អារម្មណ៍​ថា ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល​របស់​អ្នក​។ ដូច្នេះ​ហើយ​អ្នក​ពិបាក​ក្នុង​ការ​បង្ហាញ​ពី​ទឹកមុខ​សប្បាយ​រីករាយ​នៅ​ចំពោះ​មុខ​ម៉ាក់​ប៉ា​របស់​នាង​ណាស់ !

៥) – ពេល​ធ្វើ​ដំណើរ​កំសាន្ត​៖

ទីបំផុត​ការ​សម្រាក​ពី​ការងារ ឬ​ការ​សិក្សា​បាន​មក​ដល់់ ហើយ​អ្នក​សម​នឹង​ទទួល​បាន​នូវ​ពេល​ វេលា​សប្បាយ​​រីករាយ​ជាមួយ​ខ្លួនឯង ជាមួយ​មិត្តភក្តិ ឬ​ជាមួយ​គ្រួសារ​។ ពិតជា​រំភើប​ណាស់ អ្នក​បាន​រៀបចំ​វ៉ា​លី​ស កក់​សំបុត្រ​ឡាន ឬ​សំបុត្រ​យន្តហោះ​រួចរាល់​ហើយ​សម្រាប់​ដំណើរ​កំសាន្ត​។ ប៉ុន្តែ​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ឈប់​សម្រាក អ្នក​ស្រាប់តែ​មាន​អាកា​រៈ​ឈឺក្បាល ហើយ​ភាព​សប្បាយ​រីករាយ​របស់​អ្នក​ក៏​ចាប់ផ្តើម​បាត់បង់​តែ​ម្តង​។

សំណាងល្អ​ហើយ​ដែល​មាន​វិធី​ងាយ​ៗ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​។ វិធី​ដែល​ងាយ​ជាងគេ គឺ​ងូតទឹក​ក្តៅ​ដើម្បី​បន្ធូរ​ការ​ឈឺចាប់​នៃ​សាច់ដុំ លេបថ្នាំ​ប៉ា​រ៉ាសេ​តា​ម៉ុ​ល​ណា​ដែល​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​រយៈ​ពេល​វែង ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ហើយ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់់​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេឭ ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សូម​ចុច Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ