ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អាស៊ាន​ ​ព្រួយបារម្ភ​ជុំវិញ​និន្នាការ និង​ការ​ប្រឆាំង​សាកល​ភាវូប​នីយកម្ម​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋកិច្ច​សាកល​លោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្តា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​ជុំវិញ​និន្នាការ​កើនឡើង​នៃ​គំនិត​គាំពារ​និយម និង​ការ​ប្រឆាំង​សាកល​ភាវូបនីយកម្ម ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សាកលលោក​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ ៖ បណ្តា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​ជុំវិញ​និន្នាការ​កើនឡើង​នៃ​គំនិត​គាំពារ​និយម និង​ការ​ប្រឆាំង​សាកល​ភាវូបនីយកម្ម ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សាកលលោក​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២២ និង​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​មូលបទ «​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព​» ។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា​ថា គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយនៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការ​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព ដើម្បី​សម្រេច​បាន​នូវ​សហ​គម​អាស៊ាន​មួយ​ដែល​យកចិត្តទុកដាក់ និង​ផ្ដោត​លើ​ប្រជាជន ដោយ​មិន​បំភ្លេច​នរណា​ម្នាក់​។

នៅ​ក្នុង​បរិយាកាស​តំបន់ និង​សកលលោក​ដែល​កំពុង​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់រហ័ស ក៏​ដូច​ជា​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ន​វា​នុ​វត្ត ឌី​ជី​ថ​ល ថ្នាក់ដឹកនាំ​អាស៊ាន​បាន ឯកភាព​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នានា និង​ការ​កសាង​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ប្រកបដោយ​សុវត្ថិភាព សន្តិសុខ និង​ធន់​រឹង​មាំ ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​អាស៊ាន​។

ប្រភព​បាន​បញ្ជាក់​ថា ៖ «​ថ្នាក់ដឹកនាំ​បាន​បញ្ជាក់​អះអាង​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​កិច្ចចរចា ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅ​ក្នុងឆ្នាំនេះ​។ ថ្នាក់ដឹកនាំ​ក៏​បាន​បង្ហាញ អំពី​ការ​ព្រួយ​បារម្ភ​ជុំវិញ​និន្នាការ​កើនឡើង​នៃ​គំនិត​គាំពារ​និយម និង​ការ​ប្រឆាំង​សាកល​ភាវូបនីយកម្ម ដែល​នឹង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​សាកលលោក និង​បង្ក​ការ​គំរាមកំហែង​ដល់​ពហុភាគី​និយម​។

ជាមួយ​គ្នា​នោះ​ដែរ ថ្នាក់ដឹកនាំ​បាន​កត់សម្គាល់​ដោយ​ការ​ពេញចិត្ត​ចំពោះ​ការ​អនុម័ត​សេចក្តី​ប្រកាស​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តី​ពី​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព និង​ឯកសារ​ទស្សនទាន និង​លក្ខន្តិកៈ សម្រាប់​បណ្តាញ​សមាគម​អាស៊ាន​នៃ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​គោលបំណង​លើកកម្ពស់ ការ​យល់​ដឹង ជា​សាធារណៈ​អំពី​អាស៊ាន និង​អត្តសញ្ញាណ​អាស៊ាន​។ ថ្នាក់ដឹកនាំ​ក៏​បាន​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​យ៉ាង​ខ្លាំង និង​ឆាប់រហ័ស​នៃ​កាក​សំណល់​សំរាម​ក្នុង​សមុទ្រ និង​បាន​ឯក​ភាព​អនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​កាក​សំណល់​សំរាម​ក្នុង​សមុទ្រ​ក្នុង​តំបន់​អាស៊ាន ។ថ្នាក់ដឹកនាំ​បាន​ស្តាប់​របាយការណ៍​របស់​មី​យ៉ា​ន់​ម៉ា ស្តី​ពី​កា​រវិ​វ​ឌ្ឍ​ថ្មី​ៗ​នៅ​ក្នុង​រដ្ឋ​រ៉ា​ខា​ញ និង​បាន​ឯកភាព​ជំរុញ​តួនាទី​អាស៊ាន​បន្ថែម​ទៀត ដើម្បី​គាំទ្រ​មី​យ៉ា​ន់​ម៉ា ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជួយ​សម្រួល​ដល់​ដំណើរការ​មាតុភូមិនិវត្តន៍​។ នៅ​ក្នុង​បរិបទ​នេះ កម្ពុជា​បាន​ផ្តល់​វិភាគទាន​ទឹកប្រាក់​ចំនួន​ប្រាំបួន​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ក្នុង​រដ្ឋ​រ៉ា​ខា​ញ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ថ្នាក់ដឹកនាំ​បាន​ស្តាប់​របាយការណ៍​របស់​មី​យ៉ា​ន់​ម៉ា ស្តី​ពី​កា​រវិ​វ​ឌ្ឍ​ថ្មី​ៗ​នៅ​ក្នុង​រដ្ឋ​រ៉ា​ខា​ញ និង​បាន​ឯកភាព​ជំរុញ​តួនាទី​អាស៊ាន​បន្ថែម​ទៀត ដើម្បី​គាំទ្រ​មី​យ៉ា​ន់​ម៉ា ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជួយ​សម្រួល​ដល់​ដំណើរការ​មាតុភូមិនិវត្តន៍​។ នៅ​ក្នុង​បរិបទ​នេះ កម្ពុជា​បាន​ផ្តល់​វិភាគទាន​ទឹកប្រាក់​ចំនួន​ប្រាំបួន​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ក្នុង​រដ្ឋ​រ៉ា​ខា​ញ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ