ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ប្រកាស​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះអ្នក​​ដែល​នឹង​ត្រូវ​លុប​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត ដោយ​ត្រូវ​បិទ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត ដោយ​ត្រូវ​បិទ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា បាន​ឲ្យ​ដឹង​ថា ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​ផ្សេង​ៗ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត ព្រម​ទាំង​ការ​កែតម្រូវ​តាម​រយៈ​ការ​ប្តឹង​តវ៉ា ឬ​/​និង​ប្តឹង​ជំទាស់ ។

គ​.​ជ​.​ប បាន​បន្ត​ថា ជន​ណា​ក៏​ដោយ​មាន​សិទ្ធិ​ប្តឹង​តវ៉ា ឬ​/​និង​ប្ដឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទាក់ទង​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ទៅ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​រយៈពេល​៥​ថ្ងៃ​យ៉ាង​យូរ បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ (​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ចុង​ក្រោយ​)​។

ហើយ​ការ​ប្តឹង​តវ៉ា​អាច​ធ្វើ​ឡើង​អំពី​ការ​បាត់ឈ្មោះ​របស់​អ្នកបោះឆ្នោត ឬ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ប៉ុន្តែ​កត់ត្រា​មិន​ច្បាស់លាស់​នូវ​ទិន្នន័យ​ពាក់ព័ន្ធ ឬ​ព័ត៌មាន​ដែល​គាត់​បាន​ផ្តល់​ឱ្យ ឬ​ត្រូវ​បាន គ​.​ជ​.​ប លុប​ឈ្មោះ​​មិន​ត្រឹមត្រូវ ។

ការ​ប្តឹង​ជំទាស់​អាច​ធ្វើ​ឡើង​ចំពោះ​បុគ្គល​ណា​ម្នាក់ មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង ប៉ុន្តែ​ជន​នោះ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ចំពោះ​ជន​ណា​ម្នាក់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ច្រើន​ជាង​មួយ​កន្លែង ។

ជាមួយ​គ្នា​នោះ​ដែរ គ​.​ជ​.​ប ក៏​បាន​ឲ្យ​ដឹង​ថា បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត មាន​បិទ​ផ្សាយ​នៅ​តាម​សាលាឃុំ​-​សង្កាត់ និង​នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ព្រមទាំង​មាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់ គ​.​ជ​.​ប ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ