ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ដែល​ជួយ​ឲ្យ​របួស និង​ស្នាម​ឆាប់​ជា​សះ​ស្បើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ត្រូវ​របួស​ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ហើយ​វា​តែងតែ​មានរឿង​ទុក​ប្រាប់​​បន្ត​ជា​និច្ច​។ ស្នាម​របួស​ខ្លះ អាច​បន្សល់់​ទុក​រឿង​មិនល្អ​ដល់​អ្នក ដូច្នេះ​ដើម្បី​កុំ​ឲ្យ​វា​ទុក​ស្នាម​​មិនល្អ​បាន អ្នក​គួរតែ​ឆាប់​រក​វិធី​ព្យាបាល​។ របៀប​ងាយ​ៗ​ក្នុង​ការ​ជួយ​ព​ន្លឿ​ន​រយៈពេល​ដែល​ស្នាម​ជា​សះស្បើយ រួម​មានការ​ញ៉ាំអាហារ​ដែល​សម្បូរ​ដោយ…

រាជធានី​ភ្នំពេញ ៖ ការ​ត្រូវ​របួស​ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ហើយ​វា​តែងតែ​មានរឿង​ទុក​ប្រាប់​​បន្ត​ជា​និច្ច​។ ស្នាម​របួស​ខ្លះ អាច​បន្សល់់​ទុក​រឿង​មិនល្អ​ដល់​អ្នក ដូច្នេះ​ដើម្បី​កុំ​ឲ្យ​វា​ទុក​ស្នាម​​មិនល្អ​បាន អ្នក​គួរតែ​ឆាប់​រក​វិធី​ព្យាបាល​។ របៀប​ងាយ​ៗ​ក្នុង​ការ​ជួយ​ព​ន្លឿ​ន​រយៈពេល​ដែល​ស្នាម​ជា​សះស្បើយ រួម​មានការ​ញ៉ាំអាហារ​ដែល​សម្បូរ​ដោយ ប្រូតេអុីន និង​វីតាមីន​ផ្សេង​ៗ​។

១)- ប្រូតេអុីន ៖ ប្រូតេអុីន គឺជា​អាហារ​ចំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូច បង្កើត​ខូ​ឡា​ជេន និង​ធ្វើ​ឲ្យ​សរសៃឈាម​បាន​ប្រសើរ​ឡើង​។ នៅ​ពេល​អ្នក​បរិភោគ​ជាតិ​ប្រូតេអុីន​បាន​គ្រប់​គ្រាន់​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ជួយ​ឲ្យ​របួស​ឆាប់​ជា​។

ប្រភព​អាហារ​ដែល​សម្បូរ​ប្រូតេអុីន មាន​ដូច​ជា សាច់ មាន់​ទា ត្រី ស៊ុត សណ្តែក និង​ផលិតផល​សណ្តែក​ដូច​ជា តៅហ៊ូ​ជាដើម​។ អ្នក​គួរ​គប្បី​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ទាក់ទង នឹង​របប​អាហារ​ដែល​អ្នក​ទទួលទាន​។

២)- វីតាមីន C ៖ នៅ​ពេល​អ្នក​ត្រូវ​របួស ជាតិ​ខូ​ឡា​ជេន​នៅ​មុខរបួស​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ត្រូវ​ញ៉ាំ​វីតាមីន C បន្ថែម​ទៀត ព្រោះ​វា​សម្បូរ​នៅ​ជាតិ​អង់​ទី​អុកស៊ីត ដែល​ជួយ​ក្នុង​ការ​ផលិត​​ខូ​ឡា​ជេន​។ វា​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​។ ផ្លែក្រូច ទឹក​ផ្លែ​ឈើ បន្លែ​បៃតង ស្ត្រ​រ​ប័​រី ប៉េងប៉ោះ និង​ម្ទេស​​ប្លោក​សុទ្ធ តែ​សម្បូរ​ដោយ​វីតាមីន C ដែល​អ្នក​អាច​រក​ញ៉ាំ​បាន​។

៣)- វីតាមីន A ៖ វីតាមីន A គឺជា​វីតាមីន​មួយទៀត​ដែល​មាន​ជាតិ​អង់​ទី​អុកស៊ីត សំខាន់​ដល់​ការ​កាត់​បន្ថយ​ការ​រលាក ហើយ​ជួយ​ការពារ​កុំ​ឲ្យ​របួស​ឆ្លង​មេរោគ​។ ក្នុង​កំឡុង​ពេល​របួស​សះ វីតាមីន A អាច​ជម្រុញ​ការ​លូតលាស់​នៃ សរសៃឈាម​ថ្មី​ៗ និង​ការ​ផលិត​ជាលិកា​ត​ភា្ជ​ប់​។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​A រួម​មាន ប​ន្លៃ​បៃតង ត្រី ស៊ុត និង​បន្លែ​ផ្លែ​ឈើ​ព​ណ៌ទឹ​ក្រូច និង​ព​ណ៌លឿង​។

៤)- ស័ង្កសី និង​ជាតិ​ដែក ៖ ស័ង្កសី ជា​សារធាតុ​រ៉ែ​សំខាន់​ដែល​ជួយ​បង្កើត​ទាំង​ប្រូតេអ៊ីន និង​ឭ​ខូ​ឡា​ជេន ខណៈ​ដែល​ជាតិ​ដែក​បញ្ជូន អុក​ស៊ី​សែន​ទៅ​ត្រង់​កន្លែង​រង​របួស​។ ស័ង្កសី​អាច​រក​បាន​នៅ​ក្នុង​សាច់ គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​ស៊ុត ចំណែក​ជាតិ​ដែក​អាច​រកបាន​នៅ​ក្នុង​ត្រកួន សាច់ ប្រូ​កូ​លី និង​សូកូឡា​ខ្មៅ។

៥)- ការ​ថែរក្សា​របួស ៖ បើ​ទោះជា​អ្នក​បាន​បរិភោគ​ម្ហូបអាហារ​គ្រប់គ្រាន់ ដែល​ផ្តល់​សារធាតុ​ចិញ្ចឹម​ច្រើន​ជា​ជំនួយ​ដល់​ការ​ជា​សះ ស្បើយ​នៃ​របួស អ្នក​គួរ​គប្បី​ថែរក្សា​មុខរបួស​ឲ្យ​បាន​ល្អ ដោយ​រក្សា​ជាតិ​សំណើម​លើ​ស្បែក​។ អ្នក​អាច​ស្វែងរក ក្រមួន​ព្យាបាល​របួស មក​លាប​ដើម្បី​ជួយ​កាត់​បន្ថយ​ស្លាកស្នាម​ក្រោយ​ពីរ​បួស​ជា​សះស្បើយ បន្ថែម​ពីលើ ការ​បរិភោគ​ប្រូតេអ៊ីន និង​វីតាមីន​ផង​ដែរ​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​ខ្លះ​ថ្ងៃនេះ? តើ​អ្នក​ចាប់អារម្មណ៍​ដើម្បី​ដឹង​បន្ថែម​ទៀត​ទេ? Like និង​Follow យើង​លើ Facebook នៅ​ទី​នេះ​៕ សហការី (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ