ខេត្តព្រះសីហនុ ៖ យោងតាមការឱ្យដឹងពីក្រុមអ្នកសង្គ្រោះបានឲ្យដឹងថា គិតនៅម៉ោង៩ម៉ោងនិង៣០ព្រឹកថ្ងៃទី២៤ មិថុនា ដដែលនេះ អ្នកស្លាប់បានរកឃើញកើនឡើងដល់២៥នាក់ និងអ្នករបួសចំនួន២៤នាក់ដដែល ខណៈអ្នកស្លាប់ម្នាក់ទៀតនោះគឺទើបតែរកឃើញនៅក្នុងគំនរបាក់បែកនៃអគារ ។
ប្រភពបន្តថា តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ មានអ្នកស្លាប់ និងរងរបួសសរុបចំនួន៤៩រូប ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់)ហើយអ្នករងរបួសចំនួន២៤នាក់(ស្រី២នាក់)។
នៅព្រឹកថ្ងៃដដែល ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះមានបន្តទៀត ។ ចំពោះអ្នកស្លាប់ទាំង២៥នាក់ គឺមានទីលំនៅតាមបណ្តាខេត្តផ្សេងៗគ្នា៖ ១-នៅកំពត (៨នាក់ ស្រី១នាក់), ២-ខេត្តព្រៃវែង (៥នាក់), ៣-ខេត្តបាត់ដំបង (៣នាក់ ស្រី២នាក់), ៤-ខេត្តក្រចេះ (២នាក់ ស្រី១នាក់), ៥-ខេត្តស្ទឹងត្រែង (២នាក់) ៦-ខេត្តកំពង់ឆ្នាំង (២នាក់)
៧-ខេត្តពោធិ៍សាត់ (១នាក់), ៨-ខេត្តត្បូងឃ្មុំ (១នាក់) និង៩-នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ