ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ស្លា.ប់​ឡើង​ដល់​២៥​នាក់ ខណៈ​​លោក​កឹ​ម សុខា ចូលរួម​រំលែក​ទុក្ខ

4 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បើ​គិត​មក​ត្រឹម​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ អ្នក​ដែល​ស្លាប់​ដោយសារ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​រក​ឃើញ មាន​ចំនួន​២៥​នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បើ​គិត​មក​ត្រឹម​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ អ្នក​ដែល​ស្លាប់​ដោយសារ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​រក​ឃើញ មាន​ចំនួន​២៥​នាក់ និង​រង​របួស​ចំនួន​២៤​នាក់​ហើយ នៅ​ក្នុង​គំនរ​នៃ​បំណែក​អគារ​នោះ ហើយ​ខណៈ​ពេល​នេះ ក្រុម​សង្គ្រោះ​នៅ​តែ​បន្ត​ស្វែងរក​មនុស្ស​នៅឡើយ​ដែល​គេ​មានការ​សង្ស័យ​ថា អាច​មាន​មនុស្ស​នៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា​កន្លង​មកនេះ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​នៅ​ក្នុងផ្ទះ​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​រង​របួស​ដល់​នៃ​ឧប្បត្តិហេតុ​នៃ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សី​ហុ ។

យោង​តាម​សារ​ដ៏​ដល់​កម្រ​របស់​អតីត​មេ​បក្ស​ប្រឆាំង​សរសេរ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ កឹ​ម សុខា និង​ភរិយា មាន​សេចក្តី​រន្ធត់ និ ង​សោកស្តាយ​យ៉ាង​ខ្លាំង​ក្រៃ​លែង​ចំពោះ​កម្មករ​សំណង់​ខ្មែរ​ក្រីក្រ​ដែល​ទទួល​រង​គ្រោះ​ស្លាប់ និង​រង​របួស​យ៉ាងច្រើន​ដោយ​បណ្តាល​មក​ពី​ការ​រលំ​បាក់​អគារ​សំណង់​របស់​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​សព​ទាំងអស់​ដោយ​ក្តី​ក្រៀម​ក្រំ​បំផុត​។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ដោយ​ផ្តល់​សំណង និង​ផ្តន្ទា​ទោស​ចំពោះ​អ្នក​ទទួលខុសត្រូវ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ឲ្យ​បាន​សមរម្យ ហើយ​ក៏​សូម​ឲ្យ​រក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​មាន​វិធានការ​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ហេតុការណ៍​បែប​នេះ​កើត​មាន​ដដែល​ៗ​តទៅ​ទៀត​»​។

សូម​ជម្រាប​ថា អ្នក​ដែល​ស្លាប់​ដោយសារ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ គិត​មក​ត្រឹម​ម៉ោង ៦​កន្លះ ថ្ងៃ​ទី​២៤ ខែមិថុនា មាន​គេ​បាន​រក​ឃើញ​អ្នក​ស្លាប់​នៅ​ក្នុង​គំនរ នៃ​បំណែក​អគារ​មាន​ចំនួន​២៤​នាក់ និង​រង​របួស​ចំនួន​២៤​នាក់ នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ