ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ត្រូវ​ហាលអាវ​ក្រោយ​ប្រកួត​ដណ្តើម​មេដាយមាស​អន្តរ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មេដាយមាស​អន្តរជាតិ​របស់​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ ដែល​មានឈ្មោះ​ថា Boostrong Gold Medal Fighter…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មេដាយមាស​អន្តរជាតិ​របស់​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ ដែល​មានឈ្មោះ​ថា Boostrong Gold Medal Fighter On Fire រដូវ​កាល​ទី​១ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ដែល​ជា​ការ​ប្រកួត​កីឡាករ​កម្ពុជា​៨​នាក់ និង​បរទេស​៨​នាក់ ហើយ​តម្រូវ​ឱ្យ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​នោះ កីឡាករ​បង្គោល​សញ្ជាតិ​ថៃ Kvan Ek បាន​ក្លាយជា​អ្នក​ឈ្នះ កាលពី​ថ្ងៃ​ទី​២៣ មិថុនា បន្ទាប់​ពី​ប្រើ​បច្ចេកទេស​វាយបំបាក់ បង្គោល​ក្រហម កម្ពុជា ធឿ​ន វិ​ថា​ត់ ឱ្យ​ហាលអាវ​។

កីឡាករ​កម្ពុជា បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង ក្រោយ​ធ្លាក់​ចេញពី​កម្មវិធី​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ចំពោះ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​ពីរ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម ហើយ​អ្នក​ចាញ់ គឺជា​ហាលអាវ ប៉ុន្តែ​អ្នក​ឈ្នះ​គឺជា​អ្នកមាន​ឱកាស​ឡើង​ទៅ​ប្រកួត​ជម្រុះ​បន្ត ដោយ​បើ​បន្ត​ឈ្នះ គឺ​នឹង​ក្លាយជា​ម្ចាស់​មេដាយមាស​អន្តរជាតិ និង​ប្រាក់​លានប្រើ​រយៈពេល​ប្រកួត​៣​ទឹក មួយគូ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ម្ខាង​ៗ​អត់​មាន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា​តែ​ម្ដង តាំងពី​ទឹក​ដំបូង ដែល​នេះ​គឺ​អាច​មក​ពី​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ហើយ​មិន​ចង់​ហាលអាវ​។

បង្គោល​ក្រហម​កម្ពុជា បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​គេ​ប្រើ​កែង​បាន​ល្អ ប៉ុន្តែ​នៅ​តែ​ចាញ់​ប្រៀប​កីឡាករ​ថៃ ដែល​គេ​ប្រើ​ជ​ញ្ច​ង់​បាន​ល្អ​ជាង​។

កីឡាករ​ថៃ​អរ​លោត​កញ្ជ្រោល​មិន​តិច​នោះ​ទេ បន្ទាប់​ពី​ត្រូវ​គណៈកម្មការ​ប្រកាស​ថា បាន​ឈ្នះ​ពិន្ទុ ខណៈ​ដែល​គេ​ក៏​មិន​ចង់​ជឿ​ថា ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ​ផង​។ កីឡាករ​កម្ពុជា ចង់​ស្រក់​ទឹកភ្នែក ដែល​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ ដែល​គេ​ប្រឹងប្រែង​មួយ​នេះ នៅ​តែ​មិន​អាច​ទៅ​រួច​។ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ