អំពើល្អទាំង១០ជាគុណតម្លៃនៃជីវិត កាលបើជនប្រុសស្រីណាដើរតាមគន្លងនៃសេចក្តីល្អទាំង១០ប្រការ បុគ្គលនោះនឹងក្លាយជាមនុស្សសុចរិតសម្រាប់សង្គមជាក់ជាមិនខាន ។
អំពើល្អទាំង១០ប្រការនោះគឺៈ ១-ជាអ្នកមានសីលធម៌ប្រចាំខ្លួនជានិច្ច, ២-ត្រូវស្វែងរកចំណេះវិជ្ជា ការចេះដឹងមកដាក់ទុកក្នុងខ្លួន, ៣-ត្រូវគប់រកតែជាមួយបណ្ឌិត ដែលជាមិត្តពិតប្រាកដ, ៤-ជាមនុស្សល្អ ប្រដៅងាយ, ៥-គប្បីចេះជួយធ្វើកិច្ចការអ្នកដទៃដោយចិត្តស្មោះ, ៦-ចេះស្រឡាញ់ធម៌សប្បុរស សេពគប់នឹងអ្នកប្រាជ្ញ, ៧-មានព្យាយាមដោយអំណត់អត់ធន់សព្វកិច្ចការ, ៨-ត្រូវចេះសន្តោសចំពោះបច្ច័យ៤ និងចំពោះរបស់ដែលមាន, ៩-មានស្មារតីដឹងមុខនាទីរបស់ខ្លួន កុំបៀតបៀនការងារគេ និង១០-ជាអ្នកដឹងសេចក្តីពិតរបស់ជីវិត គឺត្រូវដឹងថា គ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយទៅវិញជាធម្មតា ទើបមិនគួរប្រមាទក្នុងជីវិត និងត្រូវរកផ្លូវចេញឱ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើសុចរិត ។
បុគ្គលណាប្រព្រឹត្តបាន ធ្វើខ្លួនទៅតាមសេចក្តីល្អទាំងដប់ប្រការនេះ អ្នកប្រាជ្ញហៅថាជាមនុស្សគំរូដល់អ្នកផងទាំងពួង ។
ចែករំលែកព័តមាននេះ