ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ឌុ​ប​សង្សារ​ចូល​ព្រៃ​ស្ងាត់ រួច​ចាប់​នាង​ម្តងម្នាក់​ៗ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​ត្រូវ​ចាប់ខ្លួន ចំណែកឯ​ម្នាក់​ទៀត​គេចខ្លួន​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​ទៅ​លើ​នារី​រង​គ្រោះ​ដែល​ជា​សង្សារ​របស់​ខ្លួន​មាន​អាយុ​១៧​ឆ្នាំ នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្បែរ​នឹង​ផ្លូវជាតិ ស្ថិត​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​។ បើ​តាម​នគរបាល​ស្រុក​ចិត្រ​បុរី និយាយ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​ជា​សង្សារ​បាន​រយៈពេល​មួយ​យប់​នោះ…

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​ត្រូវ​ចាប់ខ្លួន ចំណែកឯ​ម្នាក់​ទៀត​គេចខ្លួន​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​ទៅ​លើ​នារី​រង​គ្រោះ​ដែល​ជា​សង្សារ​របស់​ខ្លួន​មាន​អាយុ​១៧​ឆ្នាំ នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្បែរ​នឹង​ផ្លូវជាតិ ស្ថិត​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​។

បើ​តាម​នគរបាល​ស្រុក​ចិត្រ​បុរី និយាយ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​ជា​សង្សារ​បាន​រយៈពេល​មួយ​យប់​នោះ ហើយ​ការ​ចាប់ខ្លួន​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ដែល​ប្តឹង​មក​នគរបាល​ស្រុក​ចិត្រ​បុរី នៅ​ថ្ងៃ​ទី​២២ ខែមិថុនា​។

នាយ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​អនុសេនីយ៍ឯក ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ម៉ោ​ញ ណេ អាយុ​១៦​ឆ្នាំ ជន​នេះ​ជា​សង្សារ​របស់​នារី​រង​គ្រោះ និង​រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ស្ថិត​ក្នុង​ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី ។

បើ​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ដែល​មាន​អាយុ​១៧​ឆ្នាំ បាន​ប្រាប់​ថា កាលពី​យប់​កើតហេតុ​ថ្ងៃ​ទី​២១ ខែមិថុនា ជនសង្ស័យ​បានជា​សង្សា​នាង និង​មិត្ត​ភ​ក្កិ​របស់​គេ​ម្នាក់​ទៀត​ដែល​គេចខ្លួន​បាត់​នោះ បាន​បបួល​នាង​ទៅ​ហូប​បង្អែម​នៅ​ក្នុងភូមិ ដោយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​២​នាក់ មក​ទៅ​ឌុ​ប​នាង​។ ពេល​នោះ​ពួក​គេ​ជិះ​បង្ហួស​ផ្លូវ​ចូល​ទៅ​ក្នុង​ផ្លូវលំ​មួយ​កន្លែង ដែល​មានព្រៃ​ស្ងាត់ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ម្នាក់​១​ដង តែ​នាង​មិន​ហ៊ាន ស្រែក ឬ​ក៏​តបត​នោះ​ទេ ដោយ​ខ្លាច​ពួក​គេ​វាយ​ធ្វើបាប។

នារី​រង​គ្រោះ​បន្ត​ថា ក្រោយ​ពី​ចាប់រំលោភ​បាន​សម្រេច​ម្នាក់​ម្តង​រៀង​ៗ​ខ្លួន​រួច​មក ពួក​គេ​ក៏​បាន​ឌុ​ប​នាង​មក​ទម្លាក់​ចោល​នៅ​លើ​ផ្លូវជាតិ រួច​ជិះ​ម៉ូតូ​គេច​ចេញ​បាត់​។ ក្រោយមក​នាង​ក៏​សម្រេច​មក​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​ស្រុក ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍​រឿង​នេះ​។

លោក ហេង ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ជន​ម្នាក់​ទៀត​ដែល​គេចខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​បូក​នេះ ត្រូវ​បាន​នគរបាល​កំណត់​អត្តសញ្ញាណ និង​ក៏​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ