គ្រោះ​ធម្មជាតិ​ក្នុងស្រុក​ចំនួន​៥​បំផ្លាញ​ផ្ទះ​២៧៩​ខ្នង


ខេត្តព្រៃវែង ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំងក្លា​កាលពី​យប់​ថ្ងៃ​ទី​២១​ មិថុនា បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧៩​ខ្នង នៅ​ស្រុក​ចំនួន​៥ ក្នុង​ខេត្តព្រៃវែង រង​ការ​ខូចខាតយ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា គ្រោះ​ធម្មជាតិ​មួយ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ ដោយ​បាន​បណ្តាល​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧៩​ខ្នង បាន​ដួល​រលំ និង​ប៉ើង​ដំបូល ជញ្ជាំង ហើយ​នៅ​ពេល​នេះ​ក្រុមការងារ​កាកបាទក្រហម​ខេត្ត និង​ស្រុក​ទាំង​៥​ដែល​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​នេះ កំពុង​តែ​រៀបចំ​នាំ​យក​ជំនួយ​មនុស្សធម៌​ទៅ​ចែក​ជូន​ដល់​ជន​រង​គ្រោះ​ទាំង​អស់នោះ​ហើយ​។

តាម​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​២៧៩​ខ្នង ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​៥​នៃ​ខេត្តព្រៃវែង ក្នុង​នោះ ស្រុក​ពារាំង ប៉ះពាល់​ចំនួន​៥៥​ខ្នង ក្នុង​នោះ​ធ្ងន់ធ្ងរ​ចំនួន​១៥​ខ្នង​។ ស្រុក​បាភ្នំ​ប៉ះពាល់​ផ្ទះ​ចំនួន​៥​ខ្នង ក្នុង​នោះរ​លំបាក់​១​ខ្នង​។ ស្រុក​មេ​សាងរ​លំបាក់​ផ្ទះ​ចំនួន​៤​ខ្នង​។ ស្រុក​ស្វាយ​អ​ន្ទ​រ​ផ្ទះ​រង​ការ​ប៉ះពាល់​ចំនួន​៥៥​ខ្នង ក្នុង​នោះ​រលំ​ចំនួន​៧​ខ្នង និង​ស្រុក​ពោធិ​រៀង ផ្ទះ​រង​ការ​ប៉ះពាល់​ចំនួន​១៦០​ខ្នង ក្នុង​នោះ​រលំ​ចំនួន​២៥​ខ្នង​។

ក្រៅពី​នេះ នៅ​តាម​ដងផ្លូវ​និង​ភូមិ​ស្រុក​មួយ​ចំនួន​ទៀត ក៏​រង​នូវ​ការ​ប៉ះពាល់​ផង​ដែរ ប​ន្តែ​ក្នុង​លក្ខណៈ​តិចតួច ដោយ​កន្លែង​ខ្លះ​ដើមឈើ​ដួលរ​លំបាក់​ធ្លាក់​លើ​ផ្លូវ និង​កន្លែង​ខ្លះ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​ខ្យល់​បោកបក់​បណ្តាល​អោយ​ដួល​បាក់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គ្រោះ​ធម្មជាតិ​មួយ​នេះ មិន​បាន​បណ្តាល​អោយ​មាន​មនុស្ស​សត្វ​រងគ្រោះថ្នាក់​នោះ​ទេ​។

ទោះជា​យ៉ាងណា ដើម្បី​បង្ការ​ពី​គ្រោះ​ធម្មជាតិ​នេះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ណែនាំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ច្រើន នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ