ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ ​ព្រមាន​ពួក​បាតុករ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូ​៉​លិ​ស​ក្រុង​ហុងកុង​ប្រកាស​នា​ថ្ងៃ​ទី​២២​មិថុនា ពី​ការ​ស៊ើ​ប​អង្កេត​ប្រឆាំង​ពួក​បាតុករ ស្លៀក​ពាក់​ខ្មៅ​ និង​ប្រដាប់​ដោយ​ឆ័​ត្រ ដែល​នា​ពេល​មុន​នេះ​បាន​រាំង​ខ្ទប់​ទីចាត់ការ​ធំ​របស់​ខ្លួន ដើម្បី​ទាមទារ​ឲ្យ​ប្រមុខ​ប្រតិបត្តិ​ក្រុង​លាលែង​ចេញពី​តំណែង ដោយ​ចាត់​ទុក​សកម្មភាព​របស់​ពួក​គេ​ថា​ខុសច្បាប់​និង​មិន​សម​ស្រប​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ក្រុង​ហុងកុង​អះអាង​ថា…

ក្រុង​ហុងកុង ៖ ប៉ូ​៉​លិ​ស​ក្រុង​ហុងកុង​ប្រកាស​នា​ថ្ងៃ​ទី​២២​មិថុនា ពី​ការ​ស៊ើ​ប​អង្កេត​ប្រឆាំង​ពួក​បាតុករ ស្លៀក​ពាក់​ខ្មៅ​ និង​ប្រដាប់​ដោយ​ឆ័​ត្រ ដែល​នា​ពេល​មុន​នេះ​បាន​រាំង​ខ្ទប់​ទីចាត់ការ​ធំ​របស់​ខ្លួន ដើម្បី​ទាមទារ​ឲ្យ​ប្រមុខ​ប្រតិបត្តិ​ក្រុង​លាលែង​ចេញពី​តំណែង ដោយ​ចាត់​ទុក​សកម្មភាព​របស់​ពួក​គេ​ថា​ខុសច្បាប់​និង​មិន​សម​ស្រប​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ក្រុង​ហុងកុង​អះអាង​ថា ប៉ូលិស​បាន​អត់ធ្មត់​និង​បង្ហាញ​ពី​ការ​អត់ឱន​ខ្លាំង​បំផុត​ហើយ​ចំពោះ​ពួក​បាតុករ ដែល​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​ទីចាត់ការ​ធំ​របស់​ប៉ូលិស ប៉ុន្តែ​វិធីសាស្ត្រ​ដែល​ពួក​ប្រើ​សម្ដែង​ការ​ទាមទារ បាន​ក្លាយទៅជា​ខុសច្បាប់​និង​មិន​សម​ហេតុផល​។ ប៉ូលិស​នឹង​សើ​ុ​ប​អង្កេត​ហ​ត្ម់​ចត់​លើ​បណ្ដា​សកម្មភាព​ខុសច្បាប់​ទាំងនេះ​។ សេចក្ដី​ប្រកាស​បន្ដ​ថា ការ​ហៅ​ឲ្យ​ប៉ូលិស​ជួយ​ធ្វើ​អន្តរាគមន៍​បន្ទាន់​ប្រមាណ​ជា​៦០​លើក ពុំ​អាច​អនុវត្ត​បាន​ដោយសារ​ការ​ហ៊ុម​ព័ទ្ធ​នោះ​របស់​ពួក​បាតុករ​។ បុគ្គលិក​ជា​សមាជិក​កងកម្លាំង​ប៉ូលិស​១៣​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​ការ​ហ៊ុម​ព័ទ្ធ​នេះ តែ​ពុំ​បញ្ជាក់​ពី​មូលហេតុ​ឡើយ​។

កាលពី​ថ្ងៃ​ទី​២១​មិថុនា​មនុស្ស​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​ទីចាត់ការ​ធំ​ប៉ូលិស​ក្រុង​ហុងកុង ដើម្បី​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ក្រុង​នេះ លោកស្រី​CARRIE LAM លាលែង​ចេញពី​តំណែង ឲ្យ​ដោះ​លែង​ពួក​បាតុករ​ដែល​ចាប់​ឃុំឃាំង​និង​ឲ្យ​មានការ​ស៊ើប​អង្កេត​លើ​ការ​បង្ក្រាប​ធ្ងន់​ដៃ​ពេក របស់​ប៉ូលិស​លើ​ពួក​បាតុករ​នា​ពេល​មុន​នេះ​។

ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​របស់​បាតុកម្ម​ដ៏​ធំ​ពុំ​ធ្លាប់​មាន លោកស្រី​CARRIE LAM ប្រកាស​ផ្អាក​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក តែ​ពួក​អ្នក​តវ៉ា​នៅ​ទាមទារ​ឲ្យ​លោកស្រី​លាលែង​ចេញពី​តំណែង ព្រមទាំង​ដក​ចេញ​ជា​ស្ថា​ព័រ​គម្រោង​ច្បាប់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ