ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ច័ន្ទ​សីហា មិនបាច់​មាន​មនុស្ស​ប្រុស​ក៏​បាន !

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រហូត​មក​ទល់​ពេល​នេះ​លី ច័ន្ទ​សីហា នៅ​តែ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ក្រោយ​ពេល​បែក​បាក់​ស្វាមី ។ នាង​បាន​ក្រសោប​យក​កូនស្រី​មក​មើលថែ ។ លី ច័ន្ទ​សីហា នៅ​ក្មេង…

រាជធានី​ភ្នំពេញ​៖ រហូត​មក​ទល់​ពេល​នេះ​លី ច័ន្ទ​សីហា នៅ​តែ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ក្រោយ​ពេល​បែក​បាក់​ស្វាមី ។ នាង​បាន​ក្រសោប​យក​កូនស្រី​មក​មើលថែ ។ លី ច័ន្ទ​សីហា នៅ​ក្មេង ស្រស់​ស្អាត តែ​នាង​មិន​បើក​បេះដូង​ទទួលយក​បុរស​ណា​ជា​គូគាប់​ទៀត​ឡើយ ដោយ​នាង​និយាយ​ថា​ប្រវត្តិ​ស្នេហា​របស់​នាង​កម្សត់​ពេក ទើប​រឿង​ស្នេហ៍​ទុក​ម្តុំ ស្រវា​តែ​ការងារ​មុខ​ជំនួញ​វិញ ។

លី ច័ន្ទ​សីហា តាំងពី​ក្លាយជា​នារី​មេម៉ាយ​មក នាង​រមែង​ផ្តល់​កម្លាំងចិត្ត​ខ្លួនឯង ដោយ​ខំ​ញញឹម និង​ពង្រឹង​ខ្លួន​ឲ្យ​កាន់តែ​រឹង​មាំ​ជា​បន្ត​ទៀត ។​នាង​និយាយ​ថា ត្រូវ​តែ​ប្រឈម​យកការណ៍​ពិត ហើយ​មាន​តែ​ការ​ព្យា​យាម​ពង្រឹងស្មារតី​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ អ្វី​ៗ​បាន​ប្រសើរ​ឡើង មិន​អាច​អង្គុយ​ឱប​ទុក្ខ​នាំ​លំបាក​កាយ​វេទនា​ជាង​នេះ​ទេ ។

ជាក់ស្តែង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​លី ច័ន្ទ​សីហា ឃើញ​ថា​នាង​ព្យាយាម​បង្ហាញ​ភាព​ញញឹម នៅ​ក្បែរ​កូន និង​ខិតខំ​រក​សុ​ី​លើ​មុខ​ជំនួញ​ដែល​នាង​បាន​បង្កើត ថ្មី​ៗ​ដូច​ជា​ខាង​ដីធ្លី និង​ខាង​លក់​គ្រឿងសំអាង​រក្សា​សម្រស់​ដែល​កំពុង​តែ​ទទួល​ការ​គាំទ្រ ។ បែប​នេះ​ហើយ​ទើប​ពិបាកធ្វើ​ឲ្យ​លី ច័ន្ទ​សីហា យក​ពេល​គិត​លើ​រឿង​ស្នេហា ។ នាង​យល់​ថា​រឿង​ស្នេហា​មិន​សំខាន់​ជាង​កូន និង​មុខរបរ​ដែល​ជាទី​សង្ឃឹម​ធ្វើ​ឲ្យ​នាង​អាច​ដើរទៅ​មុខ​បាន​ទេ ។

អ្នក​នាង​លី ច័ន្ទ​សីហា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​«​ពេល​នេះ​បើ​និយាយ​ពី​បញ្ហា​ស្នេហា​វិញ​គឺ​មិន​អាច​គិត​ថា​កើតឡើង​នោះ​ទៀត​ឡើយ​ក្រៅពី​ការ​មើលថែ​ទាំ​កូនស្រី​របស់​នាង​ខ្ញុំ​ឲ្យ​ល្អ ជាង​យក​ពេល​ទៅ​គិត​រឿង​ប្រុស​ដែល​ល្មម​អាច​ឲ្យ​រាងចាល​បាន ។ អារម្មណ៍​ពេល​នេះ​មិន​ចង់​និយាយ​ពី​អ្វី​ដែល​ថា​រើស​យកប្តី​ពេល​ណា​ទៀត​គឺ​គ្មាន​នោះ​ទេ នាង​ខ្ញុំ​សុំ​តែ​រក​លុយ​ចិញ្ចឹម​កូន​មានមុខរ​បរដូច​ពេល​នេះ​គឺ​ល្អ​ហើយ ។

ឃើញ​ខ្លួនឯង​រឹង​មាំ​អាច​ឈរ​លើ​កាយវិការ​មួយ​ល្អ​នាង​ខ្ញុំ​ក៏​មាន​មោទនភាព​ដែរ​នៅ​ពេល​អាច​ក្លាយជា​ម្តាយ​គេ​ផង ឪពុក​គេ​ផង​បាន​ហើយ ។​មាន​មិត្តភក្តិ​ជិតដិត​គេ​ជួយ​លើកទឹកចិត្ត គឺ​ពិតជា​កក់ក្តៅ​មិនបាច់​មាន​មនុស្ស​ប្រុស​មើលថែ​ក៏​បាន​ដែរ ។ បើ​សេសសល់​ពេលវេលា​នាង​ខ្ញុំ​នឹង​យក​ពេល​មក​ធ្វើការ​ក្នុង​សង្គម​មនុស្ស​ធម៌​ឲ្យ​បាន​ច្រើន​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អ្នក​ខ្សត់ខ្សោយ​ក៏​ដូច​ជា​ជួយ​អ្នកសិល្បៈ​ដែល​មានទុក្ខ​លំបាក​ដើម្បី​ឲ្យ​មើលឃើញ​ថា​សិល្បៈ​ក៏​ចេះ​ជួយ​គ្នា ។

ម្យ៉ាងទៀត​ក្រៅពី​រក​ស៊ី​នាង​ខ្ញុំ​នៅ​តែ​បន្តការងារ​សិល្បៈ គឺ​មិន​អាច​បោះបង់​ចោល​បាន​នោះ​ទេ បើ​ទោះជា​មួយ​រយៈ​នេះ​នាង​ខ្ញុំ​ខាន​សម្តែង តែ​ក៏​មិន​ដើរ​ចេញ​ដោយ​ងាយ​ឡើយ នៅ​តែ​ស្រឡាញ់​ដដែល​» ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ