ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​សត្វព្រៃ​ ទប់ទល់​គ្រោះ​រាំង​ស្ងួត

4 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​រ៉ូ​មី​អូ មូ​យុន​ដា (Romeo Muyunda) រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្រទេស​ណា​មី​ប៊ី ជា​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ខាងត្បូង មាន​ប្រជាជន​ប្រហែល​២,៤​លាន​នាក់ បញ្ជាក់​កាលពី​ស​ប្ដា​ហ៍​មុន​ថា…

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​រ៉ូ​មី​អូ មូ​យុន​ដា (Romeo Muyunda) រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្រទេស​ណា​មី​ប៊ី ជា​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ខាងត្បូង មាន​ប្រជាជន​ប្រហែល​២,៤​លាន​នាក់ បញ្ជាក់​កាលពី​ស​ប្ដា​ហ៍​មុន​ថា គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ដាក់​ដេញថ្លៃ​លក់​សត្វព្រៃ​យ៉ាងតិច​១០០០​ក្បាល​នៅ​ក្នុង​ព្រៃ​នានា​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​គ្រោះ​រាំង​ស្ងួត​ក្នុងអំឡុងពេល​៩០​ឆ្នាំ​កន្លង​មក ។

លោក​មូ​យុន​ដា​ឲ្យ​ដឹង​ថា ការ​ដេញថ្លៃ​លើក​នេះ​ស្ថិត​ក្នុង​ទិស​ដៅ​លុប​បំបាត់​ការ​ផុត​ពូជ​សត្វព្រៃ​ពី​ការ​ខ្វះ​ចំណី​ដោយ​គ្រោះ​រាំង​ស្ងួត និង​យក​ប្រាក់​បាន​ពី​ការ​លក់​ប្រហែល​១,១​លាន​ដុល្លារ​ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិរក្ស​សត្វព្រៃ គ្រប់គ្រង​សួន​ធម្មជាតិ​ដែល​ខ្វះ​ប្រាក់​ខ្លាំង ។

សត្វព្រៃ​ដែល​ដាក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៩ រួម​មាន​ក្របីព្រៃ​ចំនួន​៦០០​ក្បាល សេះបង្កង់​២៨​ក្បាល សត្វ​ក​វែង​៦០​ក្បាល ឈ្លូស​២០​ក្បាល ប្រើស​៦៥​ក្បាល និង​រមាំង​អាហ្វ្រិក​ជា​ច្រើន​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ