ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​គាត់​ទេ​! អតីត​តារាចម្រៀង ពេល​នេះ​​ស្គមស្គាំង​មើល​​មិនចង់​ស្គាល់​នោះទេ (មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម EV លោក សែ​ម សង្វាត បាន​ធ្លាក់ខ្លួន​ស្គមស្គាំង​មើល​ស្ទើរ​មិន​ស្គាល់ ក្រោយ​ពី​លោក​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​។ ម្ចាស់​បទ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម EV លោក សែ​ម សង្វាត បាន​ធ្លាក់ខ្លួន​ស្គមស្គាំង​មើល​ស្ទើរ​មិន​ស្គាល់ ក្រោយ​ពី​លោក​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​។ ម្ចាស់​បទ «​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន​» រូប​នេះ​កំពុង​សម្ងំ​ព្យាបាល​ជំងឺ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ចេញ​មុខ​សុំ​ជំនួយ​ឡើយ​។

បើ​យោង​តាម​ការ​បង្ហោះ​វី​ដេ​អូ​ពី​សមាគម​សិល្បករ​ខ្មែរ​លោក សែ​ម សង្វាត បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ជាមួយ​ភរិយា និង​កូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់​។ លោក​បញ្ជាក់​ថា លោក​បាន​ចាប់ផ្តើម​ឈឺ​ស្គមស្គាំង​ខ្លាំង ដោយសារ​បញ្ហា​ក្រពះ និង​ពោះវៀន​អស់​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​មក​ហើយ​។ យ៉ាងណា បើ​ទោះជា​មាន​ជំងឺ​រាំ​រ៉ៃ​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​តស៊ូ​ធ្វើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​បង់ថ្លៃ​បន្ទប់​។

បើ​តាម​លោក សែ​ម សង្វាត ក្នុង​ពេល​ដែល​លោក​បាន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ចម្រៀង​មក លោក​ក៏​បាន​ចេញ​ទៅ​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​។ ការ​រកស៊ី​នា​ពេល​នោះ ហាក់​មាន​ភាព​កាក់កប​គ្រាន់បើ រហូត​ធ្វើ​លោក​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​នៅ​។ លោក​បន្ថែម​ថា បន្ទាប់​ការ​រកស៊ី​ប្រែជា​មាន​ហានិភ័យ លោក​ក៏​មានការ​ខាតបង់​រហូត​លក់​ផ្ទះ និង​របស់របរ​ផ្សេង​ដែល​ជាប់​នឹង​ខ្លួន ដើម្បី​សងបំណុល​គេ​។ ក្រោយ​ពី​ការ​សង​គេ​អស់ហើយ​នោះ រូប​លោក និង​ក្រុម​គ្រួសារ​ក៏​ធ្លាក់​មក​នៅផ្ទះ​ជួល​ជាមួយនឹង​ជីវភាព​ខ្វះខាត​រហូត​បច្ចុប្បន្ន​។

លោក​បញ្ជាក់​ថា កម្រៃ​ដែល​លោក​ទទួល​បាន​សព្វ​ថ្ងៃនេះ គឺ​មានការ​បែងចែក​ច្រើន ដូច​ជា​ថ្លៃ​សិក្សា​កូន​៣​នាក់ ចិញ្ចឹម​ម្តាយ​ចាស់ ម្តាយមីង និង​ថ្លៃ​ជួល​បន្ទប់​ក្នុង​មួយ​ខែ​ចំនួន​១៨០​ដុល្លារ​។ យ៉ាងណា​ក៏​ដោយ បើ​ទោះ​ជួប​ភាព​លំបាក និង​ជំងឺ​រួមរឹត​ក៏​ដោយ លោក​នៅ​តែ​តស៊ូ​ទៅ​ធ្វើការ និង​បាន​ចេញ​មុខ​សុំ​ជំនួយ​នោះ​ឡើយ​។ លោក​ថា អ្នកសិល្បៈ​មិនមែន​ក្រខ្សត់​ទាំងអស់​ទេ ពោល​គឺ​មាន​ខ្លះ​ក៏​មានបាន​ដោយសារ​សិល្បៈ​នេះ​ដែរ ហើយ​លោក​ក៏​មិន​ហ៊ាន​ចេញ​មុខ​ក្នុង​សិល្បៈ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​លោក​មាន​ជំងឺ និង​មាន​ស្គមស្គាំង​ខុស​ពី​មុន​។ យ៉ាងណា លោក​នៅ​តែ​មាន​សមត្ថភាព​ច្រៀង​បាន​ដដែល បើ​ទោះ​បីជា​លោក​មាន​បញ្ហា​ច្រមុះ​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​។

គួ​រំលឹក​ថា លោក សែ​ម សង្វាត គឺជា​ចម្រៀង​មួយ​ដួង​ក្នុង​ផលិតកម្ម EV ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​។ បទ​របស់​លោក​ដែល​មានការ​គាំទ្រ​ខ្លាំង​បំផុត​នោះ គឺ​បទ «​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន​» ដែល​បាន​ក្នុង​វ៉ុល​រួម​គ្នា​ជាមួយ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា យក់ ថិ​តរ​ដ្ឋា និង​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត​។ លោក សែ​ម សង្វាត គឺជា​អតីត​តារាចម្រៀង​នៅ​ក្នុង​ក្រុម EV មួយ​ដួង​ទៀត បន្ទាប់​ពី​លោក បូ វិចិត្រ ដែល​ត្រូវ​បាន​បើក​បង្ហាញ​ឡើង​វិញ​ជាមួយ​ជីវភាព​យ៉ាង​ដុនដាប ស្រអាប់​ពណ៌​មិន​ចង់​យល់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ salsal048)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ