ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ឆ្លៀតឱកាស​គាត់​មើល​គេ​គ្រោះ​ថ្នាក់​​ចរាចរណ៍ ប្រើ​ល្បិច​២​ដង​ផ្ទួ​នៗ​ដាក់​ជន​រង​គ្រោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​មួយ​គ្រឿង​មក​ឈប់ រួច​ចុះ​ទៅ​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កន្លែង​នៅ​តាម​ដងផ្លូវ​មួយ​ភ្លែត ភ្លេច​ដក​សោ​ពី​ម៉ូតូ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ជិះ​ចេញ​យក​ទៅ​បាត់​ស្រមោល បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​មុខ​សាលា​អន្តរជាតិ​ណ​ត្ស​ឡាញ​ន៍…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​មួយ​គ្រឿង​មក​ឈប់ រួច​ចុះ​ទៅ​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កន្លែង​នៅ​តាម​ដងផ្លូវ​មួយ​ភ្លែត ភ្លេច​ដក​សោ​ពី​ម៉ូតូ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ជិះ​ចេញ​យក​ទៅ​បាត់​ស្រមោល បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​មុខ​សាលា​អន្តរជាតិ​ណ​ត្ស​ឡាញ​ន៍ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។

ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ ហង្ស ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ក្រោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចំណែក​ម៉ូតូ​ដែល​ចោរលួច​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HA-3020​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ជប់លៀង​មិត្តភក្តិ​គោលបំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើត​ហេតុ រូប​គាត់​ឃើញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​ពេល​នោះ​រូប​គាត់​ក៏​ឈប់​ម៉ូតូ​ចុះ​ទៅ​មើល ដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​នោះ​ទេ ស្រាប់តែ​មាន​គេ​លួច​ដក​សោ​ម៉ូតូ​យក​ទៅ​បាត់ បន្ទាប់​មក​រូប​គាត់​ដើរទៅ​មើល​ម៉ូតូ​ឃើញ​បាត់​សោ រូប​គាត់​ក៏​បណ្តើរ​ម៉ូតូ​មក​ទុក​ក្បែរ​ចិញ្ចើម​ផ្លូវ ដើម្បី​កុំ​ឲ្យ​មាន​កកស្ទះ​ដល់​បងប្អូន​ធ្វើ​ដំណើរ​ទៅ​មក រួច​ក៏​បាន​បន្ត​ដើរ​រក​សោ​ម៉ូតូ​ដើរ​ឆ្ងាយ​ពី​ម៉ូតូ​បន្តិច និង​មាន​មនុស្ស​អូរ​អរ​ច្រើន​ពេក​នោះ ក៏​មិន​បាន​ចាប់អារម្មណ៍​មើល​ម៉ូតូ​ដែរ ស្រាប់តែ​ជនសង្ស័យ​ដែល​លួច​ដក​សោ​ទុកជា​មុន​នោះ បាន​យក​សោ​មក​ចាក់​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​ម៉ូតូ​មក​វិញ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ