ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ កីឡាករ​វ័យក្មេង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កីឡាករ​បង្គោល​ខៀវ ខេ​ម ចាន់ ត្រូវ​គេ​ប្រកាស​ថា បាន​ទទួល​ជ័យជម្នះ ហើយ​ក្លាយជា​បេក្ខភាព​ឡើង​ប្រកួត​យក​ជើងឯក បន្ទាប់​ពី​ប្រើ​បច្ចេកទេស​វាយបំបាក់​បង្គោល​ក្រហម ឡុ​ង ណ​ង​សាវ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស បាន​ទទួល​ការ​ចាប់អារម្មណ៍​ចំពោះ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​ពីរ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម ហើយ​អ្នក​ចាញ់​បាន​ត្រឹម​ទៅ​ប្រកួត​យក​លេខ​៣ អម​ដោយ​ទឹកប្រាក់​៧៥០​ដុល្លារ ប៉ុន្តែ​អ្នក​ឈ្នះ​មានឱកាស​ទៅ​យក​ចំណាត់ថ្នាក់​លេខ​១ និង​ទឹកប្រាក់​៤​ពាន់​ដុល្លារ​។

ខុស​ពី​គូប្រកួត​ផ្សេង​ៗ ដែល​ប្រើ​រយៈពេល​ប្រកួត​៣​ទឹក​ដូច​គ្នា ប៉ុន្តែ​ពេល​ខ្លះ​ក៏​ព្រ​លែងដៃ​ដាក់​គ្នា​ខ្លះ​ៗ សម្រាប់​មួយគូ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ម្ខាង​ៗ​អត់​មាន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា​តែ​ម្ដង​តាំងពី​ទឹក​ដំបូង ដែល​នេះ​គឺ​អាច​មក​ពី​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ហើយ​មិន​ចង់​បាត់បង់​ឱកាស​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ ពី​កម្មវិធី​។

យ៉ាងណាមិញ កីឡាករ​ទាំង​ពីរ​មិន​អាច​ទទួល​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ ដោយ​ការ​ប្រកួត​បើ​ទោះជា​បង្គោល​ក្រហម ឡុ​ង ណ​ង​សាវ ដែល​ជា​កីឡាករ​ជើង​ខ្លាំង និង​មាន​ប្រវត្តិ​ធ្លាប់​ខ្លាំង​ស្ទើរ​គ្រប់​សង្វៀន​មក​ហើយ ក៏​នៅ​តែ​ត្រូវ​បង្គោល​ខៀវ យកឈ្នះ​បាន ហើយ​ដណ្ដើម​បាន​ជ័យជម្នះ ដ្បិតថា បាន​ឈ្នះ​ទាំង​វេទនា។

កីឡាករ​បង្គោល​ខៀវ បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​អរ​ចង់​ហោះ​មិន​តិច​ទេ បន្ទាប់​ពី​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ថា បាន​ឈ្នះ​ពិន្ទុ ដោយសារ​តែ​គេ​ប្រកាស​ថា មិន​ចង់​ជឿ​ថា ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកាស​ឱ្យ​ជាប់​ក្នុង​វគ្គ​២ អ្នក​ចុង​ក្រោយ ដែល​ជា​វគ្គ​កាន់តែ​សំខាន់​ក្នុង​ការ​ប្រកួត​ជើងឯក​នោះ​ឡើយ​។

យ៉ាងណាមិញ​លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​មួយ​លើក​ចុង​ក្រោយ​នោះ ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​នឹង​ម្ដងទៀត ឬ​ក៏​បាន​ត្រឹម​ជើងឯក​រង​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ