ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​បង្វឹក​ខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​ល្អ

4 ឆ្នាំ មុន

មនុស្ស​ពួក​ខ្លះ​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ តែ​គេ​មិន​បាន​អប់រំ​ចិត្ត ទូន្មាន​ខ្លួន​ឱ្យ​ល្អ នឹង​នាំ​ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​កាយវិការ​កើតជា​គុណវិបត្តិ​ផ្សេង​ៗ ។ តាម​ពិត​ទៅ​មនុស្ស​យើង​មាន​ចរិយា​តាំង​តែ​ពី​កំណើត​មក ហើយ​បើ​យើង​មិន​បាន​អប់រំ​ចរិយា​នេះ​ឱ្យ​បាន​ល្អ​ទេ វា​នឹង​ជាប់​តាម​ប្រាណ​រហូត…

មនុស្ស​ពួក​ខ្លះ​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ តែ​គេ​មិន​បាន​អប់រំ​ចិត្ត ទូន្មាន​ខ្លួន​ឱ្យ​ល្អ នឹង​នាំ​ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​កាយវិការ​កើតជា​គុណវិបត្តិ​ផ្សេង​ៗ ។

តាម​ពិត​ទៅ​មនុស្ស​យើង​មាន​ចរិយា​តាំង​តែ​ពី​កំណើត​មក ហើយ​បើ​យើង​មិន​បាន​អប់រំ​ចរិយា​នេះ​ឱ្យ​បាន​ល្អ​ទេ វា​នឹង​ជាប់​តាម​ប្រាណ​រហូត និង​មិន​អាច​បង្វឹក​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ មនុស្ស​បរិសុទ្ធ​បាន​ឡើយ ប្រៀប​ដូច​អ្នក​ពូកែ​បើករថយន្ត តែ​នៅ​ពេល​យាន​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាងម៉េច​បាន​ទៅ ។

អ្នកប្រាជ្ញ​ពោល​ថា ការ​សិក្សា​ចំណេះ​ទូទៅ​គឺជា​រឿង​ពិសេស​ទៅ​ហើយ តែ​ក៏​ត្រូវ​មានការ​អប់រំ​បន្ថែម​ផ្នែក​កាយវិការ ផ្នែក​ចរិយា​ធម៌ ផ្នែក​សុជីវធម៌ ផ្នែក​សីលធម៌ ដើម្បី​ជា​លម្អ​នៃ​ចំណេះដឹង​ទាំងនោះ​កាន់តែ​ប្រពៃ​ថ្លៃថ្លា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ