ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ​ល ដា​វី និង ​សុខ រក្សា ជក់​តែ​រឿង​ទៅ​ហានី​​ម៉ូ​ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល​តារា​សម្តែង​តារាចម្រៀង​វ័យ​ចង់​ជ្រេ បាន​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​មុខ​លោក​សុខ រក្សា និង​កុ​ល ដា​វី នៅ​តែ​នាំ​គ្នា​ដើរ​កម្សាន្ត​ក្នុង និង​ក្រៅប្រទេស​បែប​ហា​នី​ម៉ូ​ន ជក់​សូរ​រហូត​ពេល​នេះ​នៅ​មិន​ទាន់​អស់ខ្យល់​។…

រាជធានី​ភ្នំពេញ ៖ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល​តារា​សម្តែង​តារាចម្រៀង​វ័យ​ចង់​ជ្រេ បាន​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​មុខ​លោក​សុខ រក្សា និង​កុ​ល ដា​វី នៅ​តែ​នាំ​គ្នា​ដើរ​កម្សាន្ត​ក្នុង និង​ក្រៅប្រទេស​បែប​ហា​នី​ម៉ូ​ន ជក់​សូរ​រហូត​ពេល​នេះ​នៅ​មិន​ទាន់​អស់ខ្យល់​។

អ្នក​នាង​កុ​ល ដា​វី និយាយ​ឡើង​សឿង​ថា មិន​ទាន់​ស​ម្រ​ច​ចិត្ត​យក​កូន​ទេ​។ អ្នក​នាង កំពុង​តែ​ជក់ចិត្ត​ចេញ​ទៅ​ហា​នី​ម៉ូ​ន​តាម​ប្រទេស​ផ្សេង​ៗ ក៏​ដូច​ជាទី​កម្សាន្ត​នៅ​តាម​ស្រុក​-​ខេត្ត​របស់​យើង​យ៉ាង​រីករាយ​។ អ្នក​នាង​ដា​វី ដែល​ត្រូវប៉ាន់​តួ​ឆ្នាស់​រូប​នេះ​បន្ត​ថា នាង​ក៏​គិត​អំពី​បញ្ហារ​កកូន​ស្នង​ត្រកូល​ដែរ មិន​បាន​បោះបង់​គំនិត​ចោល​នោះ​ទេ ស្រប​ពេល​វ័យ​ប្តី​ប្រពន្ធ​របស់​យើង​ទាំង​ពីរ​ចង់​ហួស​។ ដូចនេះ​ប្រហែលជា​សម្រេចចិត្ត​យក​បុត្រ​ឆ្នាំ​ក្រោយ​នេះ ហើយ​សល់​ពេល​មិន​ទាន់​ពពោះ យើង​រួម​គ្នា​បន្ថែម​ល្បឿន​រកស៊ី​ឲ្យ​ប្រសើរ​ឡើង ដើម្បី​សន្សំ​លុយ​ទុកដាក់​ពេល​មានកូន​ផ្លូវការ​។

ចំណែក​សុខ រក្សា បាន​និយាយ​ថា តាម​ចិត្ត​ប្រពន្ធ បើ​គាត់​សម្រេចចិត្ត​ព្រម​ពពោះ​ពេល​ណា​លោក​នឹង​ធ្វើ​តាម បំណង​។ លោក​មានចិត្ត​ស្រឡាញ់​ក្មេង ហើយ​ចង់ឱ្យ​ប៉ា​ម៉ាក់​ក្មេក និង​ម្តាយ​ឪពុក​មាន​ចៅ​ពរ​ហ្នឹង​គេ​។

បន្ទាប់​ពី​ជោគជ័យ​ស្នេហា សិល្បៈ ដា​វី និង​លោក​រក្សា បាន​បន្ថែម​មុខរបរ​ថ្មី​ខាង​មុខ​ជំនួញ​លក់​ដី ទិញ​ដី​ដែល​បង្កើត​ច្រើន​តំបន់​ដូច​ជា នៅ​សៀមរាប ប៉ោយ​ប៉ែ​ត និង​ដី​បណ្តោយ​ផ្លូវជាតិ​លេខ​៣​។ មុខរបរ​ថ្មី​នេះ កំពុង​កាក់កប​ដោយ​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​នេះ​ផ្អែមមាត់​រាល់ថ្ងៃ​តែ​ម្តង ក្រោយ​ក្លាយជា​ថៅកែ​ទាំង​២​នាក់​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ