ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ជប៉ុន​ម្នាក់​បាត់បង់​ជីវិត​ក្នុង​ប្រ​តិ​​​ប​តិ្ត​ការ​រុករក​រ៉ែ​នៅ​ស្ទឹង​ត្រែង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អនុប្រធាន​ផ្នែក​រុករក​រ៉ែ​របស់​ក្រុមហ៊ុនមួយ គឺ​លោក វ៉ា តា​ណា​បេ​កា​ស៊ូ​យ៉ា (Watanabekazuya) អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​ជប៉ុន បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​រុករក​រ៉ែ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ អនុប្រធាន​ផ្នែក​រុករក​រ៉ែ​របស់​ក្រុមហ៊ុនមួយ គឺ​លោក វ៉ា តា​ណា​បេ​កា​ស៊ូ​យ៉ា (Watanabekazuya) អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​ជប៉ុន បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​រុករក​រ៉ែ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

មន្ត្រី​នគរបាល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ថា ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា​ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភ្នំ​កណ្ដុរ ភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

តាម​ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​ការិយាល័យ​ជំនាញ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​សព​នៅ​មន្ទីរពេទ្យ​អ​ង្អែ​ក​ខេត្តស្ទឹងត្រែង ជា​លទ្ធផល​បាន​បញ្ជាក់​ថា លើ ខ្លួន​ជន​រង​គ្រោះ​មិន​មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ឡើយ​។

តាម​ការ​ពិនិត្យ​សព និង​ការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ហើយ​មូលហេតុ​មក​ពី​ជន​រង​គ្រោះ​ដើរ​ឆ្ងាយ​ក្រោម​កំ​ដៅ​ថ្ងៃ​ខ្សោះ​ជាតិ​ទឹក ទើប​បណ្តាល​អោយ​គាំងបេះដូង​ស្លាប់ ។

ក្រោយ​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​អង្គការ​បញ្ជូន​មក​រក្សា​ទុក​នៅ​វត្ត​ទឹកថ្លា​ឯ​រាជធានី​ភ្នំពេញ ដោយ​មាន​ឯកភាព​ពី​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​នឹង​កោសល្យ​វិ​ច្ច័​យ និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ