ក្រសួង​រៀបចំ​ដែនដី​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​ករណី​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ


រាជធានី​ភ្នំពេញ​ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​សម្រេច​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ត្រួតពិនិត្យ​ករណី​បាក់​រំលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់ រង​បួស និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​របស់​ប្រជាពលរដ្ឋ​។

លោក ឆាន់ សូរ្យ​ផល អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានអោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​មួយ​ក្រុម​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ហើយ ដើម្បី​ត្រួតពិនិត្យ​សា្ថ​នភា​ព​នានា​ជុំវិញ​ករណី​ដែល​បណ្តាល​អោយ​មានការ​បាក់​​ស្រុត​រំលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ​។

លោក​បាន​បញ្ជាក់​ថា ក្រុមការងារ​នេះ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ រួម​ទាំង​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ចុះ​វាយតម្លៃ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​អគារ​កម្ពស់​៧​ជាន់​នេះ​បាក់​និង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ថែម​ទៀត​ផង​។

លោក​ឱ សា​រឿ​ន ប្រធាន​មន្ទីរ​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ កំពុង​សង្គ្រោះ​កាយ​យក​ជន​រង​គ្រោះ​ចេញពី​ក្នុង​គំនរ​បាក់​​នៃ​សំណង់​អគារ​នេះ ខណៈ​ក្រុមការងារ​បាន​រក​ឃើញ​ជន​រង​គ្រោះជា​កម្មករ​ខែ្ម​របា​ន​ចំនួន​១៨​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៤​នាក់​។ លោក​បញ្ជាក់​ថា ក្រុមការងារ​នឹង​បន្ត​កាយ​រុករក​ជន​រង​គ្រោះ​បន្ត​ទៀត ដោយ​សង្ស័យ​ថា នៅ​មាន​កម្មករ​ជាង​១០​នាក់​ទៀត​កំពុង​ជាប់​នៅ​ក្នុង​គំនរ​បាក់​បែក​អគារនេះ​​។

សូម​បញ្ជាក់​ថា ករណី​បាក់​រំលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​៥​ព្រឹក​ព្រលឹម​នា ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ អគារ​នេះ​នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​របស់​ជនជាតិ​ចិន​ដែល​បាន​ជួល​ដី​ទំហំ​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ សាងសង់​កម្ពស់​៧​ជាន់ ហើយ​សង់​បាន​ប្រហែល​៨០​ភាគរយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ