ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ដវ៉ា និង ស្រា​បៀរ

13 ឆ្នាំ មុន

– ទំនៀមទម្លាប់​ភ្ជាប់​ប្រពៃណី ជាតិខ្មែរ​ប្រុស​ស្រី​មិន​ដែល​បោះបង់
ទោះ​នៅ​ទីណា​ជ្រះថ្លា​ត្រាប់​ត្រង់ បំពេញ​ចំណង់​ជា​ពុទ្ធសាសនិក ។

 

– ទំនៀមទម្លាប់​ភ្ជាប់​ប្រពៃណី                    ជាតិខ្មែរ​ប្រុស​ស្រី​មិន​ដែល​បោះបង់
  ទោះ​នៅ​ទីណា​ជ្រះថ្លា​ត្រាប់​ត្រង់              បំពេញ​ចំណង់​ជា​ពុទ្ធសាសនិក ។
– បុណ្យចូលឆ្នាំ​ថ្មី​មាន​ន័យ​ធំធេង               ប្រុស​ស្រី​ចាស់​ក្មេង​សប្បាយ​ពន្លឹក
  ក្រោក​ពី​ព្រលឹម​ដាំបាយ​ដាំទឹក                 ប្រគេន​រំលឹក​បុព្វការី​គាត់  ។
– ល្បែង​ប្រពៃណី​លេង​ជា​ហូរហែរ              នៅ​ក្នុងស្រុក​ខ្មែរ​ស្ទើរតែ​គ្រប់​វត្ដ
  ឯ​អ្នក​អា​មេ​រិ​ក​មិន​ភ្លេចភ្លាំង​ភ្លាត់               ប្រមូលគ្នា​គាត់​ទៅ​វត្ដ​មួយ​ថ្ងៃ  ។
– មិន​ថា​កឋិន ភ្ជុំបិណ្ឌ ចូល​ឆ្នាំ                    មាន​ជា​ប្រចាំ​តន្ដ្រីសម័យ
  ជួល​មក​កំសាន្ដ​សប្បាយ​អស់ដៃ              រាំវង់​ប្រពៃ​រាំក្បាច់​សា​រ៉ា​វ៉ា​ន់ ។
– រី​ម្ហូបចំណី​មាន​ឆី​តាម​ចិត្ដ                         រួបរួម​មូល​មិត្ដ​ដោយ​ឥត​ប្រកាន់
  វាត​វង់​ជុំ​គ្នា​ក្រោយ​ពេល​លោក​ឆាន់          ញុំាគ្រប់​ចង្ហាន់​ចំអាប បង្អែម  ។
– តែ​នៅ​តិច​សា​ស់វត្ដ​ខ្លះ​បែរជា                   ដាក់​លក់​ស្រា​បៀរ​លក់​ទាំង​គ្រឿងក្លែម
  ផឹកស៊ី​ក្នុង​វត្ដ​ជាប់មាត់​ផ្អែមល្ហែម              អស់​ថែម​ៗ សាច់​ក្លែម​សុរា     ។
– វត្ដ​គឺជា​ទី​គោរព​បូជា                               ទី​ផ្ដល់​សទ្ធា​តាម​ផ្លូវ​សាសនា
  គួរតែ​អស់លោក​គ​ណះ​កម្ម​ការ                គាត់​ពិចារណា​មុន​នឹង​ផ្ដល់​សិទ្ធ  ។
– ថ្វីបើ​ពួក​គាត់​រស់​ឆ្ងាយ​ស្រុក​ខ្មែរ               ពួក​គាត់​នៅ​តែ​ជា​ខ្មែរ​ពិត​ៗ
  មិន​គួរ​ណា​ភ្លេច​វប្ប​ធ​ម៍​ព្រេងព្រឹទ្ធ            មិន​គួរ​ប្រព្រឹត្ដ​ខុស​ប្រពៃណី  ។
                 តាម​សំណូមពរ​របស់​បងស្រី​ម្នាក់​ដែល​រស់នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។
                 ដោយ  ព្រុំ   គឹ​ម  ជឿន     prumkimchoeun@gmail.com