ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំបែក​ករណី​ចាប់​​ថៅកែសំណង់ជម្រិត​​​​​…​ឃាត់​បាន៤នាក់ ​​និងតាម​ចាប់ម្នាក់ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោងតាម​គេហទំព័​ត​បង្ហោះ​លើ​បណ្តាញ​​​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​នៅ​ថ្ងៃ​ទី​២២ ​មិថុនា នេះ​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយ​ក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់​ ហើយ​ជន​រង​គ្រោះជា​នាយក​ក្រុមហ៊ុន​ហ៊ុន Pan…

រាជធានី​ភ្នំពេញ ៖ យោងតាម​គេហទំព័​ត​បង្ហោះ​លើ​បណ្តាញ​​​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​នៅ​ថ្ងៃ​ទី​២២ ​មិថុនា នេះ​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយ​ក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់​ ហើយ​ជន​រង​គ្រោះជា​នាយក​ក្រុមហ៊ុន​ហ៊ុន Pan Well (​សំណង់​) បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ​មិថុនា វេលា​ម៉ោង​ប្រហែល០៧​និង​៤៣នាទី​យប់ ត្រង់​ចំណតរថយន្ត​ក្រោម​ដី​ជាន់​ទី​២ អគារ TK RoyalOne ដី​ឡូ​ត៍លេខ​១៥០ ផ្លូវ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

យោង​តាម​របាយការណ៍​​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​០៧និង​៤៣​នាទី ជន​រង​គ្រោះ​ឈ្មោះ Hung Chung Chou ភេទ​ប្រុស អាយុ​៥៨ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ ​មុខរ​បរ​ជា​នាយក​ក្រុមហ៊ុន Pan Well (​សំណង់​) បាន​ចុះ​ពី​ប្រជុំ​នៅ​អគារ​ជាន់​ទី​២ TK Royal One ដែល​មាន​ទីតាំង ​​នៅ​ដី​ឡូ​តិ៍​លេខ​១៥០ ផ្លូវ​លេខ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។ ខណៈ​ពេល​នោះ ​ជន​រង​គ្រោះ​បាននិង​កំពុង​ដើរទៅ​យក​រថយន្ត​មួយ​គ្រឿង​ ម៉ាក Hyundai ពណ៌.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-5629 លុះ​ពេល​កំពុង​បើកទ្វារ​រថយន្ត ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង ​ម៉ាក Lexus470 ពណ៌​ទឹក​មាស ជិះ​មក​ពី​ខាងក្រោយ ដោយ​មាន​ជនសង្ស័យ​៥​នាក់ (ជាជនជាតិ​ចិន​និងខ្មែរ​)មក​ធ្វើ​សកម្មភាព​ចាប់​ក្រៀក ជន​រង​គ្រោះ​រុញ​ចូល​ទ្វារ​ក្រោយ​រថយន្ត Lexus470 យក​ស្កុ​ត ពណ៌​ពងមាន់រុំ​មាត់​ និង​មុខរួច​ដឹក​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​មួយ​មិន​ស្គាល់​ទីតាំង ដោយ​ធ្វើ​សកម្មភាព​បង្ខាំង​ឃុំខ្លួន​គំរាម​សម្លាប់ រួច​យក​ទំលាក់​ចូល​ទឹកទន្លេ ដើម្បី​គំរាម​ទារប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​និង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

ប៉ុន្តែ​ជន​រង​គ្រោះ ​មាន​ត្រឹម​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទេ ជនសង្ស័យ​ក៏​យល់ព្រម ហើយ​ជន​រង​គ្រោះ​ បាន​ឆាត​ទៅ​ឈ្មោះ Chen Lihsien ជា​នាយករងក្រុមហ៊ុន​PanWell តាម​ប្រព័ន្ធ Wechat ឲ្យ​វេរ​លុយ តាម​វីង​មក​លេខ​ជនសង្ស័យ 081 217 365 ។ ពេល​ជនសង្ស័យ​ទទួល​បាន​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​ហើយ ទើប​ជនសង្ស័យ​ដឹក​ជន​រង​គ្រោះ​ទៅ​ទម្លាក់​ចោល​នៅ​ដី​អភិវឌ្ឍន៍ OCIC ផ្លូវ​៦​អា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារវិញ ហើយ​ពួក​គេ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។

ក្រោយ​កើតហេតុចាប់​មនុស្ស​ជំរិត​ទារប្រាក់​នោះ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ចុះ​ទៅ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា នៅ​​ថ្ងៃ​ទី​២០ ខែមិថុនា ​ដោយ​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ស​ង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៤​នាក់នៅ​ចំណុច​មុខ​ផ្សារ Makro សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទី១-​ឈ្មោះ Tsai Wen Yueh ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ចិន ដែល​ជា​មេ​ក្លោ​ង ។ ២-​ឈ្មោះ ញឹ​ម សុ​ធន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ៣-ឈ្មោះ ផុង យ៉ែ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង៤. ឈ្មោះ Wu Cheng En ភេទ​ប្រុស ជា​ជនជាតិ​ចិន ។ កនុង​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រថយន្ត​១​គ្រឿង​ម៉ាក Lexus 470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-3768 (​មធ្យោបាយ​ធ្វើ​សកម្មភាព​) អាវុធ​ខ្លី​២​ដើម​ម៉ាក ឡុ​ក វិក្ក​យ័​ប័ត្រ Wing ខ្សែ​ខ្នោះ​ជ័រ​មួយ​ដុំ និង​ស្កុ​តរុំ ។

ទោះជា​យ៉ាងណា​សមត្ត​កិច្ច​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ជា​ម្ចាស់​ករណី​ដឹកនាំ​បង្ក្រាប​បទល្មើស​ជម្រិត​ទារប្រាក់​នេះ មិន​ទាន់​ទម្លាយ​ព័ត៌មាន​ពិស្តារ​ពី​កិច្ច​ប្រ​តិ​បត្ត​ការ​នោះ​នៅឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា នេះ ។ តែ​ជនសង្ស័យ​ទាំង​៤​នាក់ សមត្ត​កិច្ច​បាន និង​កំពុង​ឃាត់ខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​បាន​ត្រៀម​សំណុំរឿង ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

ដោយឡែក បក្សពួក​​​ម្នាក់​ទៀត​មាន ឈ្មោះ Wei Yixian ភេទ​ប្រុស ជា​ជនជាតិ​ចិន សមត្ថកិច្ច​បាននិង កំពុង​ស្នើ​សុំ​ដីកា​របស់​តុលាការ ដើម្បី​តាម​រក​ចាប់ខ្លួន ។ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ