មានឪពុកម្នាក់ប្រឹងចំកោងខ្នងទៅមុខជិត ៩០ ដឺក្រេដើម្បីធ្វើជាគ្រែសម្រាប់ឱ្យកូនស្រីជាទីស្រឡាញ់របស់ខ្លូនបានដេកពីលើប្ររកបដោយផាសុកភាព និងធ្វើឱ្យបេះដូងមានភាពកក់ក្តៅ ។ រូបភាពដ៏អស្ចារ្យនេះត្រូវបានគេថតនៅឯស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងមកនេះ ។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប៉ាន់ស្មានថាអ្នកទាំងពីរ (ឪពុក និងកូន)ប្រហែលជាទើបតែចេញពីមន្ទីរពេទ្យ ដោយសារតែឃើញនៅនឹងដៃរបស់កូនស្រីនោះត្រូវបានរុំដោយស្បៃរុំរបួស ។ ដោយឡែកអ្នកផ្សេងទៀតបានសង្ស័យថាកូនស្រីមានអាចមុតដៃហូរឈាម ។
បុរសម្នាក់ដែលបានថតវីដេអូនេះមានឈ្មោះថា Liu គាត់កំពុងងតែរង់ចាំរថភ្លើង ហើយមបានឃើញបុរសដែលជាឪពុក និងកូននេះ ។ លោក Liu បានប្រាប់ Pear Video នៅថ្ងៃទី ១៦ ខែមិថុនាដែលជាថ្ងៃបុណ្យឪពុកថា «បុរសនោះបានឈរនៅទីនោះទាំងស្រពត់ចង្កេះហើយមើលទៅហាក់ដូចជាគាត់អស់កម្លាំងខ្លាំងណាស់» ។
អ្នកនៅក្បែរបានយកចិត្តទុកដាក់ចំពោះទង្វើរបស់បុរសនោះខណៈដែលរថភ្លើងដែលពួកគេកំពុងរង់ចាំត្រូវចំណាយពេលយូរជាងរថភ្លើងផ្សេងទៀត ។ លោក Liu បានបន្ថែមថា «បុរសជាឪពុកបានធ្វើបែបនេះដោយមិនមានចលនាអ្វីទេ ដូច្នេះខ្ញុំគិតថាវាជាពេលវេលាដ៏ទន់ភ្លន់ដើម្បីថ្នាក់ថ្នមកូនស្រី» ។
ទាក់ទងទៅនឹងទង្វើឈរស្ងៀមដើម្បីឱ្យកូនស្រីដេកពីលើខ្នងបែបនេះ ត្រូវបានប្រជាជនចិនខ្លះនិយាយថា «សេចក្ដីស្រឡាញ់របស់ឪពុកប្រៀបបាននឹងភ្នំ» ។ ហើយយោងតាមកាសែត The Epoch Times បានបង្ហាញថា ភាពល្បីល្បាញរបស់ឪពុកនៅប្រទេសចិនរូបនេះអាចប្រៀបធៀបទៅនឹងភ្នំមួយ គឺ «ស្ងប់ស្ងាត់ជានិច្ច និងមិនធ្លាប់មាន» ។
វីដេអូដែលបង្ហាញពីឪពុក និងកូនស្រីនេះដែរបានធ្វើឱ្យចាក់ដោតបេះដូងមនុស្សគ្រប់គ្នាដែលបានឃើញ ហើយរូបភាពនេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ៕
ប្រភព៖ nextshark , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ