ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​ឥទ្ធិពលកម្ទេចភ្លើង​ផ្សា​​ដំបូល​ឃ្លាំង​ធ្លាក់​​…ឆេះ​រាល​ដល់ភូមិគ្រឹះម្ចាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងទៀត​ថា ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះផ្សែងហុយខ្មួលខ្មាញ់​នេះ គឺ​ឆេះ​​ចេញ​ពី​ឃ្លាំង​ស្តុក​កំប៉ុង​​​ហ្គាសតូច-ធំ រហូតរាលទៅ​ដល់​ភូមិ​គ្រឹះ​របស់​ម្ចាស់​ឃ្លាំងតែម្តង​ ដែល​បណ្តា​ល​មកពី​មានកម្មករ​បាន​ឡើង​ផ​្សាដំបូល​​​ឃ្លាំងនោះ ហើយ​ធ្លាក់​កម្ទេច​ភ្លើង​​ត្រូវលើកំប៉ុងហ្គាសតូច​ផ្ទុះ​ឆាបឆេះ​យ៉ាងសន្ធោរសន្ធៅបែបនេះ​។ សេចក្តីរាយការណ៍បន្តថា ​ចាត់ទុក​ជា​សំណាង​ល្អដែរ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងទៀត​ថា ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះផ្សែងហុយខ្មួលខ្មាញ់​នេះ គឺ​ឆេះ​​ចេញ​ពី​ឃ្លាំង​ស្តុក​កំប៉ុង​​​ហ្គាសតូច-ធំ រហូតរាលទៅ​ដល់​ភូមិ​គ្រឹះ​របស់​ម្ចាស់​ឃ្លាំងតែម្តង​ ដែល​បណ្តា​ល​មកពី​មានកម្មករ​បាន​ឡើង​ផ​្សាដំបូល​​​ឃ្លាំងនោះ ហើយ​ធ្លាក់​កម្ទេច​ភ្លើង​​ត្រូវលើកំប៉ុងហ្គាសតូច​ផ្ទុះ​ឆាបឆេះ​យ៉ាងសន្ធោរសន្ធៅបែបនេះ​។

អគ្គីភ័យកំពុងឆេះខ្លាំង

បាន​បង្ហោះ​ដោយ FireBuzz នៅ សុក្រ 21 មិថុនា 2019

សេចក្តីរាយការណ៍បន្តថា ​ចាត់ទុក​ជា​សំណាង​ល្អដែរ ភ្លើង​មិន​បាន​ឆេះ​រាលដល់អ្នក​ផ្ទះក្បែរខាងនោះ​ទេ ដោយ​មានការអន្តរាគមន៍​ពី​ខាង​រថយន្តពន្លត់​ចុះមករាប់សិប​គ្រឿង​ ។ ​​មកទល់ម៉ោង​០១រសៀល​ថ្ងៃទី​២២ មិថុនា ដដែលនេះ ភ្លើង​នៅតែបន្តឆេះនៅទីតាំង​នេះ​ដដែល ។

គួរបញ្ជាក់ដែរ​ថា ហេតុការណ៍ភ្លើងឆេះនេះ គឺកើតឡើង​តាំងពីវេលាម៉ោង​១០​ និង​៣០ព្រឹក​ម្ល៉េះ ​ស្ថិតក្នុងភូមិ ទួល​ថ្ងាន់ សង្កាត់​សង្កែ២ ខណ្ឌប្ញស្សីកែវ ​ប៉ុន្តែភ្លាម​ៗ​ មនុស្សម្នា​បាននាំគ្នា​សែង​​ធុងហ្គាសជាច្រើន​​ចេញ​មក​ខាង​ក្រៅ​ទាន់ ។ ប្រភពឱ្យដឹងទៀតថា ម្ចាស់​ឃ្លាំងនិង​ភូមិគ្រឹះ​ឆេះខាងលើ គឺមានឈ្មោះសេង ហួត ជាមន្ត្រី​ក្រសួងមហាផ្ទៃម្នាក់ ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ