ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សិ​ល្បៈហ៊ាន​បង្ហាញមុខ​គូស្នេហ៍​ជាង​ពេល​​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​សិ​ល្បៈ​ជា​បន្តបន្ទាប់​ បាន​ហ៊ាន​បញ្ចេញ​នូវ អត្តសញ្ញាណ​គូស្នេហ៍​រៀប​ការ និង​ស្ថានភាព​គ្រួសារ ដោយ​មិន​ខ្លាច​បាត់បង់​នូវ​ប្រជាប្រិយភាព​ដូច​កាលពី​ពេល​មុន​ឡើយ​ ។ គេ​នៅ​មិន​ទាន់​ច្បាស់​​ថា…

រាជធានីភ្នំពេញ ៖ ក្នុងរយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​សិ​ល្បៈ​ជា​បន្តបន្ទាប់​ បាន​ហ៊ាន​បញ្ចេញ​នូវ អត្តសញ្ញាណ​គូស្នេហ៍​រៀប​ការ និង​ស្ថានភាព​គ្រួសារ ដោយ​មិន​ខ្លាច​បាត់បង់​នូវ​ប្រជាប្រិយភាព​ដូច​កាលពី​ពេល​មុន​ឡើយ​ ។

គេ​នៅ​មិន​ទាន់​ច្បាស់​​ថា ការ​ផ្លាស់​ប្តូរ​នូវ​ឥរិយាបថ​ខុស​ពី​មុន​ទាំងស្រុង​ពី​សំណាក់​អ្នក​សិ​ល្បៈ​​ជុំវិញ បញ្ហា​ខាង លើ​នេះ​ អាច​មាន​អ្វី​ដែល​ជម្រុញ​ឲ្យ​ពួក​គេ​សម្រេច​ធ្វើ​បែប​នេះ​ឡើយ​។

រឿងរ៉ាវ​មួយ​ចំនួន​ទំនង​អាច​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​សម្រាប់​ពួក​គេ ក្នុង​ពេល​ដែល​តារា​ល្បី​ៗ​មួយចំនួន​ដូច​ជា​លោក ព្រាប សុវត្ថិ លោក ខេ​មរៈ សិរីមន្ត និង​លោក ខាត់ ជេ​ម ។​ល​។ ដែល​ពួក​គេ​ហ៊ាន​បញ្ចេញ​ពី​ស្ថានភាព​មានគ្រួសារ តែ​ពួក​គេ​នៅ​តែ​ទទួល​បានការ​គាំទ្រ​មិន​ថមថយឡើយ រហូត​មក​ដល់​បច្ចុប្បន្ន​ ។

ជា​ការ​កត់សម្គាល់ ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​ដឹង​ជា​យូរណាស់​មក​ហើយ​ថា លោក មាន​ប្រពន្ធ​កូន ខ​ណៈពេល​ដែល​តារា​រូប​នេះ ​ហាក់​មិន​បាន​ប្រកែក​ចំពោះ​បញ្ហា​នេះ​ឡើយ​ ។ ប៉ុន្តែ​ចាប់ពី​ពេលនោះ​ រហូត​មក​ដល់​បច្ចុប្បន្ន​ កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​សិ​ល្បៈចម្រៀង​របស់​លោក​ នៅ​តែ​មិន​ថមថយ​ឡើយ ពោល​តារា​រូប​នេះ ​នៅ​តែ​មានឈ្មោះ​បោះ​សម្លេង និង​មាន​ទីផ្សារ​ខ្ពស់​ដដែល​នៅ​ក្នុង​វិស័យ​សិ​ល្បៈ​​។

ដោយឡែក ​សម្រាប់​លោក ខេ​មរៈ សិរីមន្ត និង​លោក ខាត់ ជេ​ម ​​តែងតែ​បង្ហាញ​ពី​ស្ថានភាព​គ្រួសារ និង​កូន​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​ពួក​គេ​នៅ​តែ​មិន​មានការ​ថមថយ​ឡើយ​។

តារាចម្រៀង​ស្រី​លំដាប់​ជួរ​មុខ ​ក្នុង​ផលិតកម្ម​ហង្ស​មាស អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក៏​បាន​សម្រេចចូល រោង​ការយ៉ាង​បើក​ជំហរ​ ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។ ការ​សម្រេច​រៀប​ការ ដោយ​បើកចំហរ​របស់ ឱ​ក សុគន្ធកញ្ញា នា​ពេល​នេះ ​គឺ​ស្រប​ពេល​ដែល នាង​កំពុង​តែ​ហក់ឡើង​កប់ កំពូលនូវប្រជាប្រិយភាព ប៉ុន្តែ​នាង​ហាក់​មិន​បាន​ចាប់អារម្មណ៍​ពី​ការ​បាត់បង់​ប្រជាប្រិយភាព​ពេល​ចូល រោង​ការនេះ​ឡើយ​ ។

តារាចម្រៀង មាស សុខ​សោភា ក៏​មិន​បាន​បាត់បង់​ប្រជាប្រិយភាព​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ បើ​ទោះបីជា​ពេល នេះ​នាង​បាន​បង្ហាញមុខ​គូស្នេហ៍​ដោយ​បើកចំហរ និង​រង​ចាំតែ​ថ្ងៃ​កាន់​ដៃ​គ្នា​ចូល រោងការ​នោះ​ក៏​ដោយ​។ តារា​រូប​នេះ ​នៅ​តែ​មាន​ប្រជាប្រិយភាព និង​មាន​ទីផ្សារ​សិ​ល្បៈ​ខ្ពស់​ដដែល ​ទាំង​ក្នុងស្រុក​នឹង​ក្រៅ​ស្រុក ជា​ពិសេស ​តារា​រូប​នេះ ​នៅ​តែ​រក្សា​បាន​នូវ​អ្នកគាំទ្រ​ច្រើន​ដដែល​។

តារាចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​ឈោង​ភាព​ល្បីល្បាញ​អស់​ជា​ច្រើន​ឆ្ នាំ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះបីជា​នាង​ត្រូវ​បាន​គេ​ដឹង​ថា បាន​បែកបាក់​គ្រួសារ​ម្តង​ជា​ពីរ​ដង​ក៏​ដោយ​។ ជាក់ស្តែង​ នៅ​អំឡុង​
ពេលនេះ ​នាង​ក៏​បាន​បង្ហាញ​ពី​ការ​ទំនាក់ទំនង​ស្នេហ៍​ ដោយ​បើកចំហរ​ជាមួយ​តារា​សម្តែង​វ័យក្មេង​លោក
ឈឹ​ម សក្តា ដោយ​មិន​បាន​គិត​ពី​ការ​បាត់បង់​នូវ​ប្រជាប្រិយភាព​ ដែល​នាង​បាន​រក្សា​អស់​ជា​ច្រើន​ឆ្នាំ​នោះ​មក​ឡើយ​ ។ ពេជ្រ សោភា ត្រូវ​បាន​គេ​មើលឃើញ​ថា នៅ​តែ​រក្សា​តំណែង​តួឯក​នៅ​ក្នុង​ផលិតកម្ម​ដដែល បើ​ទោះបីជា​មាន តារា​ថ្មី​ៗ ចូល​មក​ជា​បន្តបន្ទាប់​ក៏​ដោយ ខ​ណះ​ពេល​ដែល​បទ​ចម្រៀង​ដែល​នាង បាន​ចេញ​ម្តង​ៗនៅ​តែ​ផ្ទុះក្នុងទីផ្សារ​ដដែល​។

តារាចម្រៀង​​នាង សួ​ស វី​សា ដែល​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​ក្នុង​រយះ ពេល​ប៉ុន្មាន ឆ្នាំ​ចុង ក្រោយ​នេះ ក៏​បាន​បើកចំហរ ពី​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លោក ថម មី​។ មិន​ត្រឹម​បង្ហាញ ពី​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​នៅ​បាន​បង្ហាញ​ពី​ការ​ភ្ជាប់ពាក្យ​ផ្លូវការ​ដោយ មិន​ក្រែង​ញញើត ពី​ការ​បាត់បង់​ប្រជា ប្រិយភាព​ដែល​កំពុង​ល្បី​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់ ​មិនមែន​តែ​តារាចម្រៀង​ប៉ុន្មាន​នាក់​ខាងលើ​នេះ ​ដែល​ហ៊ាន​បញ្ចេញ​មុខ​គូស្នេហ៍ និង​ស្ថាន​ភាព​គ្រួសារ​ ជា​សា​ធារ​ណៈ ​ដោយ​មិន​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​នោះ​ឡើយ ពោល​គឺ​មាន​តារា​សម្តែង ពិធីករ និង​តារា​កំប្លែង​ជា​ច្រើន​ទៀត​ ក៏​មាន​ស្ថានភាព​ដូច​គ្នា​នេះ​ ។

ទោះជា​យ៉ាងណា​ ក៏​មាន​អ្នក​សិ​ល្បៈមួយ​ចំនួន​ទៀត​ ដោយសារ​សម្រេចចិត្ត​រៀប​ការ​ហ៊ាន​លះបង់​ប្រជា​ប្រិយភាព និង​បាន​បញ្ចប់​អាជីព​សិ​ល្បៈរបស់​ខ្លួន​ចោល​ទាំងស្រុង ដើម្បី​កសាង​ជីវភាព​គ្រួសារ ​៕​ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ