ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​រូបថតវេជ្ជបណ្ឌិត​ស្រី​ស្រស់​ស្អាត​ម្នាក់​នេះ​ត្រូវ​ដកហូត​អាជ្ញា​បណ្ណ

4 ឆ្នាំ មុន

វេជ្ជបណ្ឌិត​ជនជាតិ​ភូមា អាយុ​២៩​ឆ្នាំ​ម្នាក់​ឈ្មោះ Nang Mwe San ត្រូវ​បាន​គេ​ដកហូត​អាជ្ញា​បណ្ណ​វេជ្ជសាស្ត្រ​របស់​នាង​ក្រោយ​ពី​បាន​ចែករំលែក​រូបថត​របស់​នាង​នៅ​លើ​គណនី Facebook និង Instagram របស់​នាង…

វេជ្ជបណ្ឌិត​ជនជាតិ​ភូមា អាយុ​២៩​ឆ្នាំ​ម្នាក់​ឈ្មោះ Nang Mwe San ត្រូវ​បាន​គេ​ដកហូត​អាជ្ញា​បណ្ណ​វេជ្ជសាស្ត្រ​របស់​នាង​ក្រោយ​ពី​បាន​ចែករំលែក​រូបថត​របស់​នាង​នៅ​លើ​គណនី Facebook និង Instagram របស់​នាង ។

នាង San បាន​ក្លាយជា​វេជ្ជបណ្ឌិត​នៅ អាយុ​២២​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា នាង​តែងតែ​សុបិន​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​សិច​ស៊ី​ម្នាក់ ។ បន្ទាប់​ពី​ធ្វើការ​ជា​ច្រើន​ឆ្នាំ​សម្រាប់​ក្រុម​វេជ្ជសាស្ត្រ​មិន​យក​កម្រៃ និង​ការ​ព្យាបាល​អ្នកជំងឺ San បាន​សម្រេចចិត្ត​កាលពី​២​ឆ្នាំ​មុន​ឈប់​ពី​ការងារ​នេះ​ដើម្បី​បន្ត​អាជីព​ជាតា​រា​ម៉ូ​ដែល ។

ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​មី​យ៉ា​ន់​ម៉ា​បាន​ចោទប្រកាន់​អតីត​វេជ្ជបណ្ឌិត​រូប​នេះ​កាលពី​ខែមករា​ថា​រូបថត​របស់​នាង​មិន​អនុលោម​តាម​ប្រពៃណី​ភូមា ។ បន្ទាប់​មក​នាង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដោយ​បញ្ជាក់​ថា​នាង​ត្រូវ​តែ​លុប​ចោល​រូបថត​ដែល​មាន​គ្រោះថ្នាក់ និង​បាត់បង់​នូវ​អាជ្ញា​បណ្ណ​របស់​នាង​ទាំងអស់ ។

San បាន​ប្រាប់​កាសែត New York Times ថា​គេ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា ។ បន្ទាប់​ពី​ការ​ព្រមាន​ទាំងនេះ​ពី​ក្រុមប្រឹក្សា​បាន​ដកហូត​អាជ្ញា​បណ្ណ​របស់ San ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។

San បាន​សារភាព​ថា អាជីព​ជាតា​រា​ម៉ូ​ដែល​នាង​រក​លុយ​បាន​ច្រើន​ជាង​ធ្វើ​ជា​គ្រូពេទ្យ​ហើយ​នាង​ក៏​ពេញចិត្ត​នឹង​ការងារ​ធ្វើ​ម៉ូ​ដែល​នេះ​ផង​ដែរ ។ តាំងពី​ពេល​នោះ​មក San បាន​និយាយ​ថា​នាង​ចង់​ប្តឹង​ទៅ​ឧទ្ធរណ៍​ហើយ​ព្យាយាម​រក្សា​ទុក​អាជ្ញា​បណ្ណ​វេជ្ជសាស្ត្រ​របស់​នាង ព្រោះ​នាង​ប្រហែលជា​ចង់​វិល​ត្រឡប់​មក​អាជីព​ដើម​វិញ​នៅ​ពេល​ក្រោយ​ប្រហែលជា​ស្ម័គ្រចិត្ត​បន្ទាប់​ពី​អាជីព​ជាតា​រា​ម៉ូ​ដែល​របស់​នាង​បាន​បញ្ចប់ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ