ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា លោកបូ វិចិត្រ​ ទទួលបាន​​ពន្លឺ​ជីវិតល្អ​​​ជា​ថ្មី​..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ដឹង​​រឿងរ៉ាវ​​ផ្ទុះ​កក្រើក​ ដែល​​ធ្វើ​​ឱ្យ​​មហាជន​ចាប់អារម្មណ៍ខ្លាំង ហើយ​អ្នកសិល្បៈ​ក៏​ម​ិន​ព្រងើយកន្តើយ​មើល​​ភ្នែក​នោះដែរ ​។ ​ជាក់ស្តែង គឺបានឃើញ​លោកឃុំ ប៉ុណ្ណា​ដែ​ត ​​បង្ហោះសា​ដឹង​ថា​…

រាជធានីភ្នំពេញ ៖ បន្ទាប់​ដឹង​​រឿងរ៉ាវ​​ផ្ទុះ​កក្រើក​ ដែល​​ធ្វើ​​ឱ្យ​​មហាជន​ចាប់អារម្មណ៍ខ្លាំង ហើយ​អ្នកសិល្បៈ​ក៏​ម​ិន​ព្រងើយកន្តើយ​មើល​​ភ្នែក​នោះដែរ ​។ ​ជាក់ស្តែង គឺបានឃើញ​លោកឃុំ ប៉ុណ្ណា​ដែ​ត ​​បង្ហោះសា​ដឹង​ថា​ «ខ្ញុំ បាទ​តំណាង​​ឱ្យ​បងប្រុស Ly Lay បាន​ប្រគល់ម៉ូតូកង់​បីឥណ្ឌាមួយ​គ្រឿង ដល់​លោក បូរ វិចិត្រ ដេ​ី​ម្បី​រក​ចំណូល​ប្រាក់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ឱ្យបានរឹងមាំជាថ្មី ជំនួស​មុខ​ឱ្យ​លោក បូ​វិចិត្រ សូម​ជូនពរ​អោយ​បងប្រុស លី ឡាយ មាន​សុខភាព​ល្អ នឹង​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ ​។

សូមរំលឹកថា កាលពី​​ល្ងាច​ថ្ងៃ​ទី​២០ ​មិថុនា លោក ហេង ឡុ​ង និង អ្នក​នាងច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ជួប​ផ្ទាល់​ជាមួយ​លោក ប៊ូ វិចិត្រ ដែល​ជា​ម្ចាស់​បទ «​ប៊ិះ​ស៊យ​» ដោយ​ផ្ទាល់​​​ហើយ​បានសាក​​សួរនាំ​រួចកាន់តែ​អាណិត​ជា​ខ្លាំង ព្រោះឮថា ​ពេល​ខ្លះ​លោក​អត់​មាន​បាយ​ហូបទេ ​ហើយ​​ពេល​នេះ លោក​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ផងដែរ ព្រោះ​លោក​ធ្លាប់​ធ្លាក់​ពីលើ​ដើម​ក្ងោក​កន្លងមក ។

លោក ហេង ឡុ​ង ក៏​ទើប​ភ្ជាប់​សារ​ដ៏​រំជួលចិត្ត​មួយ ទាក់ទង ប៊ូ វិចិត្រ ដោយ​បញ្ជាក់​ថា «​រឿង​ការ​ពិត​ត្រូវ​បាន​លាតត្រដាង ប្អូន បូ វិចិត្រ គឺ​គាត់​មាន​បញ្ហា​បាត់​ការ​ចង​ចាំ និង​មិន​ប្រក្រតី ។ សមាគម​សិល្បករ នឹង​ព្យាយាម​ជួយ​ព្យាបាល​គាត់ និង​តាមដាន​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​។ អរគុណ សម្រាប់​ការ​ចែកចាយ​ព័ត៌មាន​ពិត​»​។

ចំណែក​អ្នក​នាង​សុ​ិ​ន ឧត្តម​ផល្លា​ បាន​សរសេរ​ថា «​អតីត​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប​ក្នុង​ទសវត្សរ៍​៩០-​២០០០ គឺ​លោក បូ វិចិត្រ បាន​បាត់​ខ្លួន​ពី​ពិភព​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ហើយ ឥឡូវនេះ​ឮ​ថា លោក​ធ្លាក់ខ្លួន​ក្លាយជា​អ្នករ​យ៉ែ​ឡាន ដែល​សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​លោក​គ្មាន​ប្រើ នឹង​ឮ​ថា​លោក​ចង់បាន​កង់​បី​ដើម្បី​រត់ ដូច្នេះ​ខ្ញុំ សុ​ិ​ន ឧត្ដម​ផល្លា សូម​ជូន​ប្រាក់​ដល់​លោក ១០០$ និង​កញ្ញា គង់ ច័ន្ទ​សូ​រិ​យា Kong Chansoriya ជូន​លោក​ចំនួន ១០០$​ដែរ តែ​យើង​មិនដឹង​ថា​ត្រូវ​ទាក់ទង​ទៅ​តាម​ណា​ទេ ដូច្នេះ​បើ​បងប្អូន​បានដឹង​ពី​ទីកន្លែង​ដែល​លោក​ធ្វើការ ឬ​ទីកន្លែង​ដែល​លោក​រស់នៅ សូម​ផ្តល់​ដំណឹង​មក​យើងខ្ញុំ​ផង»។

ប្រិ​យ​មិត្ត​ច្បាស់​ជា​ជ្រាប​រួច​មក​ហើយ​ថា ​អតីត​សមាជិក​ក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់​បទ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​បទ “​ប៊ិះ​ស៊យ​”, “​ក្បត់​អូន​ម្តេចទៅ​” និង “​រាល់ថ្ងៃ​បង​ស្នេ​ហ៏​ស្រី​” ជាដើម​បាន​ធ្លាក់ខ្លួន​ដុន​ដាប​ជា​ខ្លាំង ដោយ​មាន​គេ​ឃើញ​សភាព​លោក​រឿយ​ៗ ក្បែរ​ក្លឹ​ប​កំសាន្ដ ៥៥​ជិត​អាហារ​ដ្ឋា​ន​យាយ​ម្លូរ ឈរ​រ យ៉ែ​ឡាន​អោយ​គេ គ្មាន​សូ​ម្បី​ទូរស័ព្ទ​ផ្ទាល់ខ្លួន​។

ខណៈ​ដែល​លោក បូ វិចិត្រ មានការ​ជួយ​ជំនួយ​ពី​សិល្បករ សិល្ប​ការិនី និង​សប្បុរសជន​នានា ក្នុង​នោះ​ក៏​មាន​ម្ចាស់​ជ័យ​លា​ភី Master Chef Khmer លោក យូ ថន​តារា បាន​ប្រកាស​ថា​ប្រសិនបើ​លោក បូ វិចិត្រ ច្រៀង​លែង​បាន​ហើយ​លោក​នឹង​ជួយ​បង្រៀន​ធ្វើ​ម្ហូប​ដើម្បី​ឲ្យ​បាន​ជំនាញ​ធ្វើ​ម្ហូប​លក់​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​។ ដោយ​លោក​យូ ថន​តារា បាន​រៀបរាប់​ថា​៖ “​ខ្ញុំ​សុំ​ចូលរួម​ចំនែក​ជួយ​គាត់ បើសិនជា​បង​មិន​អាច​ច្រៀង​បាន​វិញ​ទេ តែ​បង​មាន​បំនង​ចង់​បើកហាង​លក់​ម្ហូបអាហារ ខ្ញុំបាទ Chef Dara រីករាយ​បង្ហាត់ បង្រៀន​បង និង​ផ្តល់​រូបមន្ត​ម្ហូប​ណាមួយ​បង​ចង់​លក់​បងអាច​ខ​លម​ក​ប្អូន​បាន​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ