ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រក​ឃើញ​មានការ​វេរ​លុយ​ជាង​១០​លាន​បាត​ប៉ូលិស​ចាប់ខ្លួន​តារា​ស្រី​រូប​នេះ​ភ្លាម

4 ឆ្នាំ មុន

ថៃ​៖ ជា​ព័ត៌មាន​ដែល​កំពុងរ​ញ្ជួ​ញ​ពិភព​សិល្បៈ​ដែរ​មួយ​ដែរ​សម្រាប់​អតីត​តារា​សម្ដែង Pritsana Priesang រួម​នឹង​ស្វាមី និង​បុរស​ជនជាតិ​តៃវ៉ាន់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ពី​បទ​ជួញដូរ​គ្រឿង​ញៀន ដែល​ខ្លួន​នាង​ផ្ទាល់​ក៏​ទទួល​ស្កាល់​ថា បាន​ញៀន​ថ្នាំ​មក​ជាង​១០​ឆ្នាំ ។ នាង​ក៏​បាន​សារភាព​ថា…

ថៃ​៖ ជា​ព័ត៌មាន​ដែល​កំពុងរ​ញ្ជួ​ញ​ពិភព​សិល្បៈ​ដែរ​មួយ​ដែរ​សម្រាប់​អតីត​តារា​សម្ដែង Pritsana Priesang រួម​នឹង​ស្វាមី និង​បុរស​ជនជាតិ​តៃវ៉ាន់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ពី​បទ​ជួញដូរ​គ្រឿង​ញៀន ដែល​ខ្លួន​នាង​ផ្ទាល់​ក៏​ទទួល​ស្កាល់​ថា បាន​ញៀន​ថ្នាំ​មក​ជាង​១០​ឆ្នាំ ។ នាង​ក៏​បាន​សារភាព​ថា នាង​ជា​អ្នក​ចរចា​ទទួល​ជួញដូរ​ថ្នាំ​ញៀន​ជាមួយ​បុរស​តៃវ៉ាន់​នោះ​ផង​ដែរ ។

បន្ទាប់​ពី​ចាប់ខ្លួន​ហើយ​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ថា មានការ​វេរ​លុយ​ក្នុង​គណនី​ជាង​១០​លាន​បាត ហើយ​ក្នុង​នោះ​ប៉ូ​លិ​សបាន​ជួប​តារា​ល្បី​៤​រូប​ដែល​មានការ​វេរ​លុយ​ចូល​គណនី​របស់ Pritsana Priesang ផង​ដែរ ។

ក្រៅពី​ទិន្នន័យ​ដែល​បាន​រៀបរាប់​ខាងលើ​ខាង​សមត្ថកិច្ច​សុំ​ពេល​មួយ​រយៈ​ដើម្បី​ស៊ើបអង្កេត​ពី​ការ​វេរ​លុយ​របស់​តារា​ទាំងនោះ​ថា ​ជា​ការ​ធ្វើ​ធុរកិច្ច​អ្វី​ឱ្យ​ច្បាស់ រួម​ទាំង​ដឹង​មក​ថា​តារា​ទាំងនោះ​បាន​ចេញចូល​ផ្ទះ​ជន​ត្រូវ​ចោទ​នោះ ហើយ​សមត្ថកិច្ច​ក៏​ត្រូវ​ឆែក​ទូរស័ព្ទ​ដៃ​ជន​ត្រូវ​ចោទ​ផង​ដែរ​ថា​បាន​ទាក់ទង​តារា​ណាខ្លះ​ដែរ ។

មនុស្ស​៤​នាក់​នោះ​នៅ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​ទេ តែ​បើសិនជា​ចេញ​មក​ជា​ការ​ពិត​នោះ​អនាគត​នៅ​ក្នុង​វិស័យ​សិល្បៈ​អាច​នឹង​អាប់អួរ​ព្រោះថា តួយ៉ាង​ពី​មុន​មក​នោះ​ក៏​មាន​ឱ្យ​ឃើញ​ដែរ​ថា​ទោស​នៃ​ការ​ពាក់ព័ន្ធ​នឹង​គ្រៀង​ញៀន​គឺ​ត្រូវ​ហាមឃាត់​អនាគត​ក៏​នឹង​ត្រូវ​អាប់អួរ​មិន​ខាន ៕

ប្រភព ៖ sanook , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ