ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះកម្មករជា​បន្តបន្ទាប់បាន១៨នាក់​ហើយ…ខណៈរកឃើញ​ស្លា.ប់៣នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តទៀតថា គិតត្រឹមម៉ោងជាង០៩ព្រឹកថ្ងៃទី​២២ មិថុនា នេះ កម្មករ​សំណង់​​ដែល​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ដួល​រលំ​អគារ​របស់​ជនជាតិ​ចិន ​ត្រូវសមត្ថកិច្ច​ជួយ​សង្គ្រោះ​បាន​ចំនួន​១៨​នាក់​ហើយ​ ។ សូមរំលឹកថា៖…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តទៀតថា គិតត្រឹមម៉ោងជាង០៩ព្រឹកថ្ងៃទី​២២ មិថុនា នេះ កម្មករ​សំណង់​​ដែល​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ដួល​រលំ​អគារ​របស់​ជនជាតិ​ចិន ​ត្រូវសមត្ថកិច្ច​ជួយ​សង្គ្រោះ​បាន​ចំនួន​១៨​នាក់​ហើយ​ ។ សូមរំលឹកថា៖ មានមនុស្សប៉ុន្មាននាក់ទៅ?ស្ថិតក្នុងអគារ​រលំ​បាក់​ខ្ទេច​នេះ…

https://www.facebook.com/chanthoun.chanthoun.31/videos/549694068768123/

សេចក្តីរាយការណ៍បន្តថា អ្នករងរបួសមាន​​ធ្ងន់​ និង​​ស្រាល ដោយមិនទាន់ស្គាល់​ឈ្មោះនោះទេ​ ​ត្រូវបាន​​បញ្ជូន​តាម​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​ព្រះ​សីហ​នុ ​ដើម្បី​ព្យាបាលបន្តបន្ទាប់ ​។

ប្រភពបន្តថា ​ក្នុង​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​សព​កម្មករ​ស្លាប់​មានចំនួន​៣​នាក់ ដោយ​​យក​ចេញ​ពី​​​​គំនរ​ថ្មសង្កត់​មកដាក់ខាងក្រៅ ។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ជិន វិទ្យា ស្នងការ​ង​នគរ​បាល​ខេត្ត​ព្រះ​សីហ​នុ​ ។ (សម្រួលដោយ៖ ស្រីណា​)

https://www.facebook.com/huybunleng2017/videos/2109967492464156/

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ