ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកជួញដូរគ្រឿងញៀនចំនួន៤នាក់ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា ស្ថិតនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ដោយដកហូតបានវត្ថុតាង មួយចំនួន ។
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះរ៉ុម រ៉ាន់ ហៅដុះ ភេទប្រុស អាយុុ៥២ឆ្នាំ រស់នៅភូមិបឹងចែង ឃុំស្នឹង ២-ឈ្មោះ ដៀង ជូច ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិបឹងចែង ឃុំស្នឹង ៣-ឈ្មោះ រ៉ាន់ ដូច ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបឹងចែង ឃុំស្នឹង ៣-ឈ្មោះទន ចាន់ឌី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិបឹងចែង ឃុំស្នឹង ។
របាយការណ៍បានឲ្យដឹងទៀតថា ក្រុមជនសង្ស័យដែលមានចាស់ មានក្មេងទាំង៤នាក់នេះ ត្រូវបានកម្លាំង នគរបាលស្រុកបាណន់ឃាត់ខ្លួនពេលក្រុមនេះ កំពុងប្រព្រឹត្តបទល្មើសជួញដូគ្រឿងញៀនជាក់ស្ដែង ហើយ ថែមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផង ។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមុីន ICE (ម៉ាទឹកកក)១ថង់ធំ និង០៧ថង់តូច, ម៉ូតូ៥គ្រឿង, កាំបិត៧ដើម, ញញួរ១ដើម, ទូរស័ព្ទ៥គ្រឿង, ដែកកេះ៥ និងសម្ភារប្រើ ប្រាស់មួយចំនួនទៀត ។ ពេលនេះ មន្ត្រីជំនាញកំពុងសាកសួរក្រុមជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ