ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ានណាអ៊ំ…យក​សំរិទ្ធក្លែងក្លាយ​​បោកប្រាស់គេ​​រាប់ម៉ឺន​ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​ឱ្យដឹងថា បុរស​​ចំណាស់​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ មិថុនា ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ស៊ើបការណ៍​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​នាំមក​​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយជាប់ចោទ​​ពី​បទ​​ឆបោក​លើ​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រូប…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​ឱ្យដឹងថា បុរស​​ចំណាស់​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ មិថុនា ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ស៊ើបការណ៍​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​នាំមក​​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយជាប់ចោទ​​ពី​បទ​​ឆបោក​លើ​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រូប ភាព​​យក​វត្ថុ​ស័​ក្ត​សិទ្ធិ​(​សំរឹទ្ធ​)​ ថ្នូរ​ជា​ប្រាក់រាប់ម៉ឺនដុល្លារ​​ជាមួយ​ជន​រង​គ្រោះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ​ឈ្មោះ យ៉ែ​ម សុវណ្ណ អាយុ​៥៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទាក់ទិន​ករ​ណី​​នេះ ​ត្រូវ​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​ស៊ើប​ការ​ណ៍​​​បង្ហើប​​ថា សមត្ថកិច្ច​​បាន​​​ឃាត់ខ្លួន​ជនសង្ស័យ ​ទៅ​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ កែវ ហុង​គ​ន្ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។

មន្ត្រី​នគរបាល​បន្ត​ថា ក្នុង​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​៣ ​សីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ រាជធានី​ភ្នំពេញ ក្នុងផ្ទះ​របស់​ឈ្មោះ ខូ​វ ទី​ជិន​ឡាយ ឈ្មោះ យ៉ែ​ម សុវណ្ណ បាន​យក​វត្ថុ​ម្យ៉ាង​ទៅ​បង្ហាញ​ឈ្មោះ កែវ ហុង​គ​ន្ធា (​ជន​រង​គ្រោះ​) ដោយ​ប្រាប់​ថា​ នេះ​ជា​វត្ថុ​ស័​ក្ត​សិទ្ធិ​(​សំរ​ិទ្ធ​)​របស់​មិត្ត
​ភ័​ក្ត​ខ្លួន​នៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ ដែល​គេ​ចង់​លក់​ក្នុង​១​ខាំ​តម្លៃ ៤៥.០០០.០០០ ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​បាន​ប្រាប់​ជន​រង​គ្រោះ​ទៀត​ថា ប្រសិនបើ​យក​វត្ថុ​ស័​ក្ត​សិទ្ធិ​(​សំរឹទ្ធ​)​នេះ​ទៅ​លក់ គឺ​បាន​ចំណេញ​ប្រាក់​ច្រើន​ជាង​នេះ​ទៀត ប៉ុន្តែ​មាន​ប្រាក់​២១០០០​ដុល្លារ​ឲ្យ​ម្ចាស់​គេ​ជា​មុន ទើបបាន​យក​វត្ថុ​ស័​ក្ត​សិទ្ធិ​ទៅ​លក់​បាន ។ ទន្ទឹម​នោះ ​ម្ចាស់ផ្ទះ​ឈ្មោះ ខូ​វ ទី​ជិន​ឡាយ បាន​ប្រាប់​ជន​រង​គ្រោះ​ថា យក​វត្ថុ​ស័​ក្ត​សិទ្ធិ​នេះ​បាន​គាត់​ជួយ​រក​ម៉ូយ​មក​ទិញ​ភ្លាម ។ ជន​រង​គ្រោះ​ដោយ​យល់​ឃើញ​ថា ចង់បាន​ប្រាក់​ចំណេញ​ច្រើន​នោះ កើត​មានការ​ជឿ​ទុកចិត្ត​ទៅ​លើ​ម្ចាស់ផ្ទះ ក៏​បាន​សម្រេចចិត្ត​ប្រគល់​លុយ​ចំនួន​២១ ០០០​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ឈ្មោះ យ៉ែ​ម សុវណ្ណ ចំពោះ​មុខ​ម្ចាស់ផ្ទះ ដើម្បី​យក​វត្ថុ​ស័ក្តិសិទ្ធិ​នោះ​ទៅ​លក់​បាន​ប្រាក់​ចំណេញ​ចែក​គ្នា​
ចាយ ។

ខណៈ​​ពេល​ឈ្មោះ យ៉ែ​ម សុវណ្ណ ទទួលយក​ប្រាក់​២១ ០០០​ដុល្លារ ពី​ឈ្មោះ កែវ ហុង​គ​ន្ធា រួច​ហើយ គេ​ក៏​សន្យា​ដល់​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៨ ទើប​យក​វត្ថុ​ស័ក្តិសិទ្ធិ​នោះ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ ទីបំផុត​ជន​ស​ង្ស័ យ​បាន​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​ហើយ គេចខ្លួន​បាត់​ផ្តាច់​ការ​ទំនាក់ទំនង​ទាំងអស់ ។

យោង​តាម​ពាក្យបណ្តឹង​នោះ​ហើយ​បានជា​លោក​ឧត្តមសេនីយ៍ ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​កម្លាំង​ជំនាញ​ឲ្យ​ចុះ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ែ​ម សុវណ្ណ នាំ​មក​ចាត់ការ​តាម​ផ្លូវច្បាប់​នេះ ។

ចម្លើយ​ជនសង្ស័យ​ឈ្មោះ យ៉ែ​ម សុវណ្ណ នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ថា ដំបូង​ខ្លួន​បាន​ស្គាល់ឈ្មោះ ខូ​វ ទី​ជិន​ឡាយ ដែល​គាត់​ជា​គ្រូខ្មែរ​ម្នាក់ តម្រូវ​ឲ្យ​គាត់​ព្យាបាល​ជម្ងឺ​ប្រចាំ​កាយ ។ អំឡុង​ពេល​នោះ​ឈ្មោះ ខូ​វ ទី​ជិន​ឡាយ បាន​សួរ​ខ្លួន​ថា មាន​ស្គាល់​អ្នក​ណា​មាន​លក់​វត្ថុ​ស័ក្តិសិទ្ធិ​ដែរ​ទេ ?​ខ្លួន​ក៏​ឆ្លើយ​តប​ថា មាន​អ្នក​នៅ​ស្រុក​ឱ​រ៉ា​ល​គេ​ចង់​លក់ តែ​តម្លៃ​ក្នុង ១​ខាំ​៤៥.០០០.០០០​ដុល្លារ​អា​មេ​រិ​ក (​សែសិប​ប្រាំ​លាន​) ហើយ​ទាល់តែ​មាន​ប្រាក់​ចំនួន​២១ ០០០​ដុល្លារ​កក់​មុន បាន​គេ​លក់​ឲ្យ ។

កាល​ពួក​គេ​(​យ៉ែ​ម សុវណ្ណ និង​ខូ​វ ទី​ជិន​ឡាយ​)​បាន និង​កំពុងនិយាយ​គ្នា​នោះ ឈ្មោះ កែវ ហុង​គ​ន្ធា ដែល​ជា​ជន​រង​គ្រោះ​ក៏​ស្ថិត នៅ​ទីនោះ​ដែរ ។ លុះដល់​ថ្ងៃ​ទី​៣ ខែសីហា ឈ្មោះ កែវ ហុង​គ​ន្ធា បាន​យក​ប្រាក់​ឲ្យ​ខ្លួន​(​យ៉ែ​ម សុវណ្ណ​)​នៅ​ចំពោះ​មុខ​ឈ្មោះ ខូ​វ ទី​ជី​ន​ឡាយ ចំនួន​២១ ០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​កក់​វត្ថុ​ស័ក្តិ សិទ្ធិ​នោះ តែ​ខ្លួន​មិន​ទាន់​ធ្វើការ​បាន​សម្រេច​ផង ក៏​ត្រូវ​ម្ចាស់​ប្រាក់​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​.​ឆបោក ។ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់ការ របស់​តុលាការ សាលាដំបូង​រាជ
ធានី​ភ្នំពេញ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ