ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះឬ អង្គ​ុលីមាល​​2019? ដេញ​កា.ប់​ឪពុក​ម្តាយខ្លួនឯងផ្អើល​ ​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កូន​អកតញ្ញូ​ម្នាក់​ត្រូវ​បានឪពុក​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​ទៅ នៅ​ភូមិ​វាល ឃំ​ុ​ស្រង់ ស្រុក​គងពិសី បន្ទាប់​ពី​កូនប្រុស​រូប​នេះ​ដេញ​កាប់​ពួក​គាត់​ដោយ​សារ​តែ​ខឹង​រឿង​សុំ​លុយ​មិន​បាន ជា​ពិសេស​រឿង​មិន​ទុក​សាច់​គោ​ឲ្យ​គេ​ហូប​ជាមួយ​បាយ…

ខេត្តកំពង់ស្ពឺ ៖ កូន​អកតញ្ញូ​ម្នាក់​ត្រូវ​បានឪពុក​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​ទៅ នៅ​ភូមិ​វាល ឃំ​ុ​ស្រង់ ស្រុក​គងពិសី បន្ទាប់​ពី​កូនប្រុស​រូប​នេះ​ដេញ​កាប់​ពួក​គាត់​ដោយ​សារ​តែ​ខឹង​រឿង​សុំ​លុយ​មិន​បាន ជា​ពិសេស​រឿង​មិន​ទុក​សាច់​គោ​ឲ្យ​គេ​ហូប​ជាមួយ​បាយ ។

កូន​អកតញ្ញូ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះឈ្មោះ ស សំ​អូន អាយុ​២៩​ឆ្នាំ រស់នៅ​ជាមួយ ឪពុក​ម្តាយ​ក្នុង​ភូមិ ឃុំ​ខាងលើ ។ ប្រភព​ពី​មន្ត្រីនគរបាល​ស្រុក បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​បណ្តឹង​រូ​ចម​ក កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក ។

ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​បាន​យក​ដំ​ុ​ថ្ម​ដេញ​គប់​ម្តាយ​ឪពុក​មិន​ឲ្យ​ចូល​ផ្ទះ និង​វាយ​បំផ្លាញ​ទូ ចាន ឆ្នាំង​អស់​ជា​ច្រើន ព្រោះតែ​ខឹង​រឿងសំ​ុ​លុយ​ឪពុក​ម្តាយ​មិន​បាន ជា​ពិសេស​ពួក​គាត់​មាន​សាច់​គោ​ហូប​មិន​ទុក​ឱ្យ​ហូប ។ ចំណែក​ឪពុក​ម្តាយ​ជនសង្ស័យ គឺ​គាត់​មិន​មាន​លុយ​ទិញ​សាច់​គោ​ច្រើន​យក​មក​ហូប​ទេ ណាមួយ​កូន​វា​មិនសូវ​គិតគូរ​ធ្វើការ​រក​សុ​ី និង​ជួយ​ពួក​គាត់​ទេ គិតតែ​ដើរ​លេង​ផឹក​សុ​ី​បាត់​ៗ​ពី​ផ្ទះ​។

ស្រាប់តែ​លើក​នេះ​មក​ពី​ដើរ​លេង​វិញ ដឹង​ថា​គាត់​មាន​សាច់​គោ​ហូប លោក​កូន​ក៏​រករឿង​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ដេញ​កាប់​ពួក​គាត់​មិន​ឱ្យ​ចូល​ផ្ទះ​ទៀត​ផង ។ ដោយ​អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​លោក​កូន​រូប​នេះ​មិន​បាន ពួក​គាត់​ក៏​សម្រេចចិត្ត​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ។

កាលពី​រ​សៀ​ថ្ងៃ​ទី​១៩ ខែមិថុនា ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​និង​ការ​បំភ្លឺ​របស់​ឪពុក​ម្តាយ​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​បាន​បញ្ជូន​កូន​អកតញ្ញូរូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ