ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ជាមួយ​រោគ​អេ​ដស៍​ចំនួន​២៥២​គ្រួសារ​ទទួល​អំណោយ​នៅ​ស្រុក​ស្វាយ​ជ្រំ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាលខេត្ត​ដឹកនាំ​គណប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ស្វាយ​រៀង​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ជាមួយនឹង​មេរោគ​អេ​ដស៍ និង​កុមារ​កំព្រារ​ឪពុក​ម្តាយ​ស្លាប់​ដោយ​ជម្ងឺអេដស៍​ចំនួន​២៥២​គ្រួសារ ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា…

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាលខេត្ត​ដឹកនាំ​គណប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ស្វាយ​រៀង​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ជាមួយនឹង​មេរោគ​អេ​ដស៍ និង​កុមារ​កំព្រារ​ឪពុក​ម្តាយ​ស្លាប់​ដោយ​ជម្ងឺអេដស៍​ចំនួន​២៥២​គ្រួសារ ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​ជ្រំ​។

លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណ​កម្ម​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​មាន​មតិ​សំណេះសំណាល​ដល់​ប្រជាពលរដ្ឋ​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ផ្តាំផ្ញើរ​ឲ្យ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ជូនពរ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ គ្រប់​ៗ​គ្រួសារ​ហើយ​សូម​បងប្អូន​ប្រឹងប្រែង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើ បើ​មាន​បញ្ហា​អ្វី​ត្រូវ​រាយការណ៍​ជូន​លោក​មេ​ភូមិ ឬ​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​នៅ​តាម​ភូមិ​យើង​ដើម្បី​មន្ត្រី​កាកបាទ​យើង​ចុះ​ជួយ​ទាន់​ពេលវេលា ។ អំណោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១​កេះ ទឹកស៊ីអ៊ីវ​១​យួ និង​ថវិកា​៥​ម៉ឺន​រៀល ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ