ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

155នាក់ធ្វើតេស្ត​…​រកឃើញ144នាក់ ផ្ទុក​សារធាតុញៀន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាស៊ីណូ​ឡាក់​គី​វី​ងក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អាជ្ញាធរ​បិទ​អាជីវកម្ម​ក្រោយ​ពេល​រក​ឃើញ​ជនសង្ស័យ​១៥៥​នាក់ ​មាន​សារធាតុ​ញៀន​ចំនួន​១៤៤​នាក់ ហើយ​សុំ​ណំ​រឿងនេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា…

ខេត្តបន្ទាយមានជ័យ ៖ កាស៊ីណូ​ឡាក់​គី​វី​ងក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អាជ្ញាធរ​បិទ​អាជីវកម្ម​ក្រោយ​ពេល​រក​ឃើញ​ជនសង្ស័យ​១៥៥​នាក់ ​មាន​សារធាតុ​ញៀន​ចំនួន​១៤៤​នាក់ ហើយ​សុំ​ណំ​រឿងនេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ថា ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ខេត្ត សហការជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​បង្ក្រាប គ្រឿងញៀន​នៅ​កាស៊ីណូ​ឡាក់​គី​វី​ង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​១៩ ខែមិថុនា ដែល​កាស៊ីណូ​នេះ​មាន​ទីតាំង​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​
ប៉ែ​ត។

លោកស្នងការ​រង​បញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នៅ​កាស៊ីណូ​ឡាក់​គី​វី​ង ក្នុងក្រុង​​ប៉ោយ​ប៉ែ​ត​នេះ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​១៥៥​នាក់​ក្នុង​នោះ​ស្រី​ចំនួន​២​នាក់ និង​មាន​ទាំង​មេការ​កាស៊ីណូ​២​នាក់ បុគ្គលិក​កាស៊ីណូ​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​យ៉ា​ម៉ា​ចំនួន​៥៤​គ្រាប់ និង​ម៉ា​ទឹកកក​ចំនួន​៧​ថង់​តូច កេ​តា​មីន​១​កូន​ថង់ ។

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥៥​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​ធ្វើតេស្ត​រក​ឃើញ​សារធាតុ​ញៀន​ចំនួន​១៤៤​នាក់ ដែល​ក្នុង​នោះ​មាន​មេការ​កាស៊ីណូ​២​នាក់ គឺ​ឈ្មោះ ស៊ុន សៀង​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភ្នំពេញ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ឈ្មោះ ពួន គឹ​ម​ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​ខេត្តបាត់ដំបង ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ចម្លើយ​របស់​ឈ្មោះ ស៊ុន សៀង​ហេង ជា​មេការ និង​ឈ្មោះ ពួន គឹ​ម​ហេង ជា​មេការ​រង​ថា ពួក​គេ​គ្រាន់ តែ​ជា​អ្នកស៊ីឈ្នួល​និង​ទទួល​ប្រាក់ខែ​ធ្វើ​ជា​មេការ​និង​មេការ​រង​ក្នុង​កាស៊ីណូ​នេះ​ប៉ុណ្ណោះ ។ ថៅកែ​កា​សុ​ី​ណូ​ឈ្មោះ ធា​រ៉ា​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​រកស៊ី​បើក​ខារ៉ាអូខេ​និង​ក្លិប​កម្សាន្ត តែ​ថៅកែ​ឈ្មោះ ធា​រ៉ា បាន​បដិសេធ​ថា កាស៊ីណូ​ឡាក់​គី​វី​ង​នេះ​ខ្លួន​បាន ជួល​ឱ្យទៅ​ឈ្មោះ ស៊ុន សៀង​ហេង ដោយ​មានលិខិត​ស្នាម​ជា​លាយលក្ខណ៍អក្សរ និង​មាន​មេធាវី​ដឹង​ឮ​ទៀត​ផង ។

លោកស្នងការ អាត់ ខែ​ម បញ្ជាក់​ថា ប្រ​តិប​ត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​កាស៊ីណូ​ឡាក់​គី​វី​ង​នេះ ជន​សង្ស័យ​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​សម្រេច​បិទទ្វារ​កាស៊ីណូ​នេះ​ជា​ស្ថាពរ ។គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដាក់​វិធានការ​៥​ចំណុច​ដើម្បី​បង្ក្រាប​គ្រឿងញៀន​តាម​ក្លិប​កម្សាន្ត ។


អត្ថបទសរសេរ ដោយ