ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​ជីវិត​លើ​មុខរបរ​សាច់​គោ​អាំង​តាម​ដងផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិនឈ្ងុយ​បាន​បក់​ម​កតាមខ្យល់​ចេញពី​កន្លែង​លក់​សាច់​គោ​អាំង​មួយ កន្លែង​នៅ​ចិញ្ចើម​ផ្លូវ​ផ្សារ​អូ​ឬ​ស្សី ដោយ​ធ្វើ​អោយ​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ​ស្រក់ទឹកមាត់​ចង់​ទទួលទាន ។ ដោយសារ​តែ​រសជាតិឈ្ងុយ​ឆ្ងាញ់ ភ្ញៀវ​ជា​ច្រើន​នាក់​ចូល​បរិភោគ​សាច់​គោ​អាំង​នៅ​ចិញ្ចើម​ផ្លូវ​ផ្សារ អូ​ឫស្សី​កែង​ផ្លូវ​លេខ​១១១ និង​១៦៦…

រាជធានី​ភ្នំពេញ ៖ ក្លិនឈ្ងុយ​បាន​បក់​ម​កតាមខ្យល់​ចេញពី​កន្លែង​លក់​សាច់​គោ​អាំង​មួយ កន្លែង​នៅ​ចិញ្ចើម​ផ្លូវ​ផ្សារ​អូ​ឬ​ស្សី ដោយ​ធ្វើ​អោយ​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ​ស្រក់ទឹកមាត់​ចង់​ទទួលទាន ។

ដោយសារ​តែ​រសជាតិឈ្ងុយ​ឆ្ងាញ់ ភ្ញៀវ​ជា​ច្រើន​នាក់​ចូល​បរិភោគ​សាច់​គោ​អាំង​នៅ​ចិញ្ចើម​ផ្លូវ​ផ្សារ អូ​ឫស្សី​កែង​ផ្លូវ​លេខ​១១១ និង​១៦៦ (​ទល់មុខ​ហាង​លក់​ថ្នាំខ្មែរ​) ស្ថិត​ក្នុង​សង្កាត់​អូ​ឫស្សី​១ ខណ្ឌ​៧​មក​រា ។

លោក​វ៉ា​ន់ រើ​ន អាយុ​៣៦​ឆ្នាំ អ្នកលក់​សាច់​គោ​អាំង​នៅ​ទីនោះ​និយាយ​ថា​« ក្នុង​មួយ​ថ្ងៃ ខ្ញុំ​លក់​សាច់​គោ​អាំង​បាន​យ៉ាងតិច​៤០០​ចង្កាក់ ។ មុខរបរ​សាច់​គោ​អាំង គឺ​មានការ​រវល់​តាំងពី​ព្រឹក​រហូត​ដល់​យប់ » ។ គាត់​លក់​ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោ​៧​យប់ ។ សម្រាប់​វិធី​ប្រឡាក់​គ្រឿង​សាច់​គោ គាត់​ចេះ​ត​ពី​ម្តាយ ។ បើ​អតិថិជន​បាន​មក​ពិសា​ម្តង​ពិតជា​ជក់ចិត្ត​មិន​ខាន​ឡើយ ។ ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​មាន​ភ្ញៀវ​គ្រប់​ប្រភេទ​ទាំង​ក្មេង ទាំង​ចាស់ និង​ទាំងប្រុស​ស្រី​បាន​នាំ​គ្នា​មក​ភ្លក្ស រសជាតិ​សាច់​គោ​អាំង​នៅ​ទី​នេះ ។

លោក វ៉ា​ន់ រើ​ន និយាយ​ថា ក្រោយ​ទូទាត់​ថ្លៃ​ចំណាយ​រួច​ហើយ លោក​នៅ​សល់​ប្រាក់​ចំណេញ ៦០,០០០​រៀល ទៅ​៧០,០០០​រៀល​ដែរ ។ ថ្លែងប្រាប់​កោះសន្តិភាព​លោក រើ​ន បាន​អះអាង​ថា​៖ «​មុខរបរ​នេះ ត្បិត​អី​វា​មិន​អាច​ជួយ​ខ្ញុំ​ឲ្យ​ក្លាយជា​អ្នកមាន​ក៏​ពិតមែន ប៉ុន្តែ​វា​ជួយ​សម្រួល​ដល់​កម្រិតជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ច្រើន ហើយ​មុខរបរ​នេះ ក៏​ជា​ជម្រើស​ល្អ​សម្រាប់​ខ្ញុំ ដែល​ជា​អ្នក​គ្មាន​ជំនាញ​អ្វី​ក្រៅពី​ធ្វើស្រែ » ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ