ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ខ្លាំង​ដៃ​ណាស់​តើ បុក​រះ​ឡើង​ខ្ទេច​អត់​ឈប់​បើករ​ត់ទៅ​បុក​ថែម​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ស បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ងោក​មួយភាំង​បើក​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​ដូង​បណ្តាល​អោយ​ខូចខាត​តិចតួច​ហើយ​ជ្រុល​ទៅ​បុក​រោង​លាង​ម៉ូតូ ប៉ុន្តែ​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ដោះស្រាយ​នោះ​ទេ​ក៏​បើក​រត់គេច​ខ្លួន​ជ្រុល​ទៅ​បុក​ក្បាល​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត​នឹង​ម្ចាស់​រថយន្ត​ថែម​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃ​ទី​20 ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ស បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ងោក​មួយភាំង​បើក​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​ដូង​បណ្តាល​អោយ​ខូចខាត​តិចតួច​ហើយ​ជ្រុល​ទៅ​បុក​រោង​លាង​ម៉ូតូ ប៉ុន្តែ​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ដោះស្រាយ​នោះ​ទេ​ក៏​បើក​រត់គេច​ខ្លួន​ជ្រុល​ទៅ​បុក​ក្បាល​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត​នឹង​ម្ចាស់​រថយន្ត​ថែម​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃ​ទី​20 ខែមិថុនា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​164​នៅ​ចំណុច​មុខ​សាលារៀន​សំពៅ​មាស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​7​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិចស៊ី​ស​470 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2M-6565 បើកបរ​តាម​បណ្តោយ​ផ្លូវ​164 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​ម្ចាស់​រថយន្ត​គាត់​ស្រវឹងស្រា​ហើយ​បើក​ល្បឿន​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ដូង​ហើយ​រេ​ចង្កូត​ជ្រុល​បន្ត​ទៅ​បុក​នឹង​រោង​កន្លែង​លាង​ម៉ូតូ​បណ្តាល​អោយ​បាក់​វៀច​រោង ។

ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​គាត់​មិន​ព្រម​ឈប់​នៅ​ដោះស្រាយ​នោះ​ទេ​ក៏​បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​ដល់​ចំណុច​ផ្លូវ​182 ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​វៀច​អស់​មួយ​កង់ រីឯ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាង​មុខ​ហើយ​រថយន្ត​បង្ក​នៅ​តែ​បន្ត​បើក​រត់គេច​ខ្លួន​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ធ្វើការ​ឃាត់ខ្លួន​ទាំង​ម្ចាស់ និង​រថយន្ត​យក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​7​មក​រា ចំនែកឯ​ជន​រង​គ្រោះ​បាន​វិញ​បាន​ទាមទារ​សំណង​ចំនួន​300$ ប៉ុន្តែ​ខាង​រថយន្ត​អត់​ព្រម​សង​ក៏​អោយ​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ