ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាលាដំប​ូង​រាជធានី​​​ប្រកាសផ្តន្ទាទោស​«ចំប៉ីខ្មៅ»ហើយ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា បាន​ប្រកាសសាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា បាន​ប្រកាសសាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ និង​តម្រូវ
​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម​១​ឆ្នាំ ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ និង​ពិន័យជា​ប្រាក់​ចំនួន​៣​លាន​រៀល ។

ជន ជាប់ចោទ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ីខ្មៅ មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​ពោធិ៍សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ត្រូវ​បានតុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មានការរើសអើង និង​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ តាមមាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចៅក្រមចេញ​ដីកា​សើ​ុ​ប​សួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

នៅ​ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាព​កំហុស​ថា ខ្លួន​គេ​ពិតជា​បាន​ជេរ​ត្មះតិះដៀលដូច​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​យ៉ាង​ដូច្នេះ​មែន ដោយសារ​ខឹងសម្បា​នឹង​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មក​ខោកក្បាល​របស់​គេ​ដោយ​មិនដឹង​មូលហេតុ ។ ជាមួយនឹង​ការ​សារភាព​កំហុស ជន​ត្រូវ​ចោទ​ក៏​បាន​សូម​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ចំពោះ​កំហុសឆ្គង​ដែល​កើតឡើង​នោះ ។ ដោយសារ​ជន​ត្រូវ​ចោទ​បាន​សារភាព​កំហុសមិន​មាន​ឧប​សគ្គ​ស្មុគស្មាញ​ដល់​នីតិវិធីតុលាការ ចៅក្រម​ជំនុំជម្រះ លោក ម៉ៅ សុ​ី​ណា ក៏​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​នៅ​ថ្ងៃ​ទី ២០​មិថុនា នេះ ។

ជន​ឈ្មោះ យិ​ន ហេង ហៅ​ចំ​បុ​ី​ខ្មៅ ត្រូវបាន​នគរបាល​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ហាង​កាហ្វេ​មួយ​កន្លែងក្នុង​ខណ្ឌដូនពេញ ហើយ​បញ្ជូន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ បន្ទាប់​ពី​មានការ​ថ្កោលទោស​ដ៏​កក្រើក​មួយ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​យុវជន​រូប​នេះ​ជេរ​ប្រមាថ​ពូជសាសន៍​ខ្មែរ​ធ្វើ​ឱ្យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ។

ដើមចម​ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ គឺ​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មុខ​ព្រះ​បរមរាជវាំង ជនសង្ស័យ​បាន​បង្ហោះ​សារជា​អក្សរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ចំប៉ី​ខ្មៅ Chompey Khmao ថា «​ជូន​ពូជ​អា​ខ្មែរ​តិរច្ឆាន​៣​នាក់ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្ញុំ​តាម​ផ្លូវ​» និង​មានភ្ជាប់​ឃ្លី​ប​វី​ដេ​អូ​រយៈពេល​១​នាទី​៥៣​វិនាទី ដោយជេរ​ក្រុម​ជន​ដែល​បាន​ខោក​ក្បាល​រូបគេ​មួយ​ក្រញរ និង​បាន​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ។

ការ​ប្រមាថ​ពូជសាសន៍​ខ្មែរ ដោយសារ​កំហឹងចំពោះ​អ្នក​វាយ​ក្បាល​រូបគេ​នេះ ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ក្រុម​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្កោលទោស​និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន
​នេះ​ឲ្យ​ខាង​តែ​បាន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​ស​កិ្ដ​សម​ទៅ​នឹង​កំហុ​ស ។

ជា​ការ​កត់សម្គាល់ ជន​ឈ្មោះ យិ​ន ហេងដែល​ប្រើ​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ​ចំ​បី​ុ​ខ្មៅ​នេះធ្លាប់​បង្ក​ការ​ក្ដៅក្រហាយ​តាម​បណ្ដាញ​សង្គម​ច្រើន​ដង​ហើយ តាំងពី​ករណី​ដែល​អង្គការ​យូ​ណេ​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល​របស់​ខ្មែរចូលជា​បេតិកភណ្ឌ​ពិភពលោក និង​ជម្លោះ​កន្លែងចត​យានយន្ត​ជាដើម ដោយ​អាជ្ញាធរ​ខណ្ឌ​បាន​ឲ្យជន​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ក​បញ្ហា​តទៅ​ទៀត ៕ ​

អត្ថបទសរសេរ ដោយ