ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ពិចិត្រ​, ចិត្តការិកា​, សុចិ​ត្រា​, ចន្ទ​បុត្ត ពិតជា​ពីរោះ​និង​មាន​ន័យ​ណាស់

4 ឆ្នាំ មុន

ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​និង​អរិយធម៌​របស់​ជាតិ​ដោយ​ពិត ដូចដែល​យើង​បានដឹង​មក​ហើយ​ថា ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានការ​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​មាន​ន័យ​ល្អ ឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ…

ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​និង​អរិយធម៌​របស់​ជាតិ​ដោយ​ពិត ដូចដែល​យើង​បានដឹង​មក​ហើយ​ថា ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានការ​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​មាន​ន័យ​ល្អ ឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​គិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​ទៅ​សួរ​យោបល់​ពី​ចាស់ ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង​។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ពិចិត្រ ឬ​វិចិត្រ​- ល្អ​ប្លែក​, របស់​វិចិត្រ​, ល្អ​វិចិត្រ​, ក្បាច់​វិចិត្រ ។ ជា​ឈ្មោះ​កូនប្រុស​ដែល​មុះ​មុត​ក្នុង​កិច្ចការ​នានា អ្នកលុះក្នុងការងារ ។

សុចិត្រ ឬ​សុចិ​ត្រា​- អ្នក​ចិត្តល្អ​, អ្នក​ដែល​មានចិត្ត​ល្អ​បរិសុទ្ធ ។

ចន្ទ​បុត្ត​- បុត្រ​របស់​ព្រះ​ចន្ទ បើ​កូនស្រី​ចន្ទ​ធីតា ធីតា​របស់​ព្រះ​ចន្ទ​។ កូនប្រុស​ស្រី​ណា​ប្រើ​ឈ្មោះ​នេះ នឹង​បានជា​អ្នកមាន​វាសនា​ខ្ពស់ មានសំណាង​ល្អ ។

ចិត្តការ​- ជាងគំនូរ​ប្រុស ជា​អ្នកមាន​បញ្ញា​ឆ្លៀវឆ្លាស់​ខាង​កិច្ចការ​គំនូរ ។

ចិត្តការិកា​- នារី​ដែល​ឈ្លាសវៃ​ខាង​ការងារ​គំនូរ ។ ជា​ឈ្មោះ​នារី​ដែល​បាន​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន ។​នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ