ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​មួយ​នៅ​អាមេរិក​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ចំពោះ​ការ​លាង​លុយ​កខ្វក់

4 ឆ្នាំ មុន

​(​អា​មេ​រិ​ក​) ៖ អាជ្ញាធរ​សហព័ន្ធ​សហរដ្ឋអាមេរិក​កំពុង​ស៊ើបអង្កេត​លើ​ករណី​មួយ​ថា ​តើ​ធនាគារ Deutsche Bank បាន​គោរព​តាម​ច្បាប់​ដែល​មាន​ន័យ​ថា ដើម្បី​បញ្ឈប់​ការ​លាង​លុយ​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ ដែល​នេះ​ជា​ការ​ពិនិត្យ​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​ស្តី​ពី​ការ​ប្រព្រឹត្តិ​ខុសឆ្គង​ដែល​អាច​កើត​មាននៅ​ក្នុង​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន…

​(​អា​មេ​រិ​ក​) ៖ អាជ្ញាធរ​សហព័ន្ធ​សហរដ្ឋអាមេរិក​កំពុង​ស៊ើបអង្កេត​លើ​ករណី​មួយ​ថា ​តើ​ធនាគារ Deutsche Bank បាន​គោរព​តាម​ច្បាប់​ដែល​មាន​ន័យ​ថា ដើម្បី​បញ្ឈប់​ការ​លាង​លុយ​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ ដែល​នេះ​ជា​ការ​ពិនិត្យ​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​ស្តី​ពី​ការ​ប្រព្រឹត្តិ​ខុសឆ្គង​ដែល​អាច​កើត​មាននៅ​ក្នុង​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន New York Times ចុះ​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ២០១៩ ។

​ការ​ស៊ើបអង្កេត​នេះ​រួម​មាន ការ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ចាត់វិធានការ​ដែល​គួរ​ឱ្យ​សង្ស័យ​របស់​ធនាគារ Deutsche Bank ដែល​និ​យោ​ជិ​ក​របស់​ខ្លួន​បាន​រៀបចំ​អំពី​បញ្ហា​ដែល​អាច​កើត​មាន​ឡើង រួម​ទាំង​ការ​ជាប់​​ពាក់ព័ន្ធ​ជាមួយ​កូនប្រសារ​ប្រុស​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​ទីប្រឹក្សា​ជាន់​ខ្ពស់​​លោក Jared Kushner ។ និង​អ្នក​ដទៃ​ទៀត​ដែល​យល់​ដឹង​ពី​បញ្ហា​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ស្និត​និង​ធនាគារ​នេះ​បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​ខាងលើ​។

​មនុស្ស ៥ នាក់​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ជា​សាធារណៈ​អំពី​ការ​ស៊ើបអង្កេត​នោះ​បាន​ឲ្យ​ថា ការ​​ស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ​លើ​ធនាគារ Deutsche Bank គឺជា​ធាតុ​មួយ​នៃ​ការ​ត្រួតពិនិត្យ​រដ្ឋាភិបាល​ដាច់​ដោយឡែក​ពី​គ្នា ប៉ុន្តែ​បាន​ត្រួតត្រា​គ្នា​លើ​របៀប​ដែល​មូលនិធិ​ខុសច្បាប់​ហូរ​តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក​។ ធនាគារ​ជា​ច្រើន​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ផង​ដែរ​។

​លោក​មេធាវី Brian McCafferty បាន​និយាយ​ថា ភ្នាក់ងារ F.B.I. ថ្មី​ៗ​នេះ​បាន​ទាក់ទង​ទៅ​មេធាវី​មួយ ឈ្មោះ​លោក Tammy McFadden ដែល​ជា​មេធាវី​នៃ​ធនាគារ Deutsche Bank ដែល​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ប្រព័ន្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​របស់​ក្រុមហ៊ុន​។

​ពាក់ព័ន្ធ​នឹង​រឿង​ដែល​អាជ្ញាធរ​សហព័ន្ធ​សហរដ្ឋអាមេរិក​កំពុង​ស៊ើបអង្កេត​ថា​តើ​ធនាគារ Deutsche Bank AG បាន​គោរព​តាម​ច្បាប់​ដែល​មាន​ន័យ​ថា​ដើម្បី​បញ្ឈប់​ការ​លាង​លុយ​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ឬទេ​នោះ គេ​ក៏​កត់សម្គាល់​ឃើញ​ថា ភាគហ៊ុន​របស់​ធនាគារ​ធំ​បំផុត​របស់​អា​ល្លឺ​ម៉​ង់​បាន​ធ្លាក់​ចុះ ០,៥ ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​របាយការណ៍​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​ស៍​ដែល​បាន​លើក​ឡើង​ពី​មនុស្ស ៧ នាក់​ដែល​បាន​និយាយ​ថា​បានដឹង​នឹង​ការ​ស៊ើបអង្កេត​នេះ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ភ្នាក់ងារ Reuters កាលពី​ថ្ងៃ​ទី ២០ មិថុនា ម្សិលមិញ​នេះ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា អ្នកនាំពាក្យ​ធនាគារ Deutsche Bank បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍ Times ប៉ុន្តែ​បាន​ថ្លែង​ថា «​យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សហការ​ជាមួយនឹង​ការ​ស៊ើប​អង្កេត​ដែល​មានការ​អនុញ្ញាត​»​។ យ៉ាងណាមិញ Reuters បាន​លើក​ឡើង​ថា​ខ្លួន មិន​អាច​អះអាង​ដោយ​ឯករាជ្យ​ពី​របាយការណ៍​របស់​ធនាគា​ដែល​និយាយ​ថា​ការ​ស៊ើបអង្កេត​លើ​ធនាគារ Deutsche Bank គឺជា​ធាតុ​មួយ​នៃ​ការ​ត្រួតពិនិត្យ​រដ្ឋាភិបាល​ដាច់​ដោយឡែក​ពី​គ្នា​ប៉ុន្តែ​បាន​ត្រួតត្រា​គ្នា​លើ​របៀប​ដែល​មូល​និធិ​ខុសច្បាប់​ហូរ​តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក​និង​ធនាគារ​ផ្សេង​ទៀត​ជា​ច្រើន​កំពុង​ត្រូវ​បាន​ធ្វើការ​ស៊ើបអង្កេត​ផង​ដែរ​។

​សូម​បញ្ជាក់​ថា កាលពី​ដើមខែ​នេះ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ព្រឹទ្ធសភា​អា​មេ​រិ​កមួយ​ក្រុម​បាន​ជំរុញ​ឱ្យ​សហព័ន្ធ​បម្រុង​ធ្វើការ​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​របស់​ធនាគារ Deutsche Bank ជាមួយ​លោក Trump និង Kushner ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ