ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម «​​តែបៃតង»​ មាន​ប្រយោជន៍​​​ចំពោះ​ស្បែក​​មនុស្ស​យើង​ដល់​ម្លឹ​ង​!!!

4 ឆ្នាំ មុន

តែ​បៃតង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​បញ្ហា​សុខភាព​មនុស្ស​យើង​ដោយ​សារ​​តែ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ និង​ជីវជាតិ​ជា​ច្រើន​។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០១៨ បាន​បង្ហាញ​​ថា សារធាតុ​សំខាន់ Polyphenolic ក្នុង​តែ​បៃតង ឬ EGCG…

តែ​បៃតង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​បញ្ហា​សុខភាព​មនុស្ស​យើង​ដោយ​សារ​​តែ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ និង​ជីវជាតិ​ជា​ច្រើន​។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០១៨ បាន​បង្ហាញ​​ថា សារធាតុ​សំខាន់ Polyphenolic ក្នុង​តែ​បៃតង ឬ EGCG (Epigallocatechin-3-gallate) ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​សមត្ថភាព​ដូច​ខាងក្រោម​នេះ​៖

១- អង់​ទី​អុក​ស៊ី​ដង់
២- ប្រឆាំង​ការ​រលាក
៣- ប្រឆាំង​ការ​ក្រិន​រឹង​របស់​សរសៃឈាម
៤- ប្រឆាំង​ការ​ស្លោក​សាច់ដុំ​បេះដូង
៥- ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម

កាលពី​ឆ្នាំ ២០១២ សារធាតុ Polyphenols ក្នុង​តែ​បៃតង​ក៏​បង្ហាញ​ថា ជួយ​បង្ការ​ជំងឺមហារីក​ដែរ នៅ​ពេល​ប្រើ​ដើម្បី​ការពារ​ស្បែក និង​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ​។

ការ​កើត​មុន​គឺជា​លទ្ធផល​នៃ​ការ​ស្ទះ​ជាតិ​ប្រេង​នៅ​ស្បែក​ច្រើន​ខ្លាំង​ពេក​ក្នុង​រន្ធ​ញើស ហើយ​ក៏​ភ្ញោ​ច​ឲ្យ​មានការ​លូតលាស់​បាក់តេរី​ផង​ដែរ​។ ណាមួយ EGCG គឺជា​សារធាតុ​ប្រឆាំង​នឹង​អ័រម៉ូន​បុរស Anti-androgenic និង​បញ្ចុះ​ជាតិ​ខ្លាញ់​ទៀត​។ លទ្ធភាព​ប៉ុណ្ណឹង គឺ​មាន​ប្រសិទ្ធភាព​ហើយ​សម្រាប់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ប្រេង​នៅ​លើ​ស្បែក​។ ដូច្នេះ​វា​នឹង​បង្ការ​ការ​កើត​មុន​បាន​យ៉ាង​ល្អ​។

សារធាតុ Polyphenols ក្នុង​តែ​បៃតង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​សម​រា្​ប់​បង្ការ​ជំងឺ​ស្បែក​ដោយសារ​តែ​កាំរស្មី​យូ​វី B លើ​សត្វ និង​មនុស្ស ដូច្នេះ​វា​អាច​បង្ការ​៖

១- មហារីក​ស្បែក​ប្រភេទ Melanoma
២- មហារីក​ស្បែក​ប្រភេទ Nonmelanoma
៣- ភាព​ចាស់​របស់​ស្បែក​ដោយសារ​តែ​ប៉ះពាល់​ពន្លឺ

ការ​ញ៉ាំ​តែ​បៃតង និង​លាប​វា​លើ​ស្បែក​អាច​ជួយ​ឲ្យ​ស្បែក​ទប់ស្កាត់​ការ​ចាស់​ទោ​តាម​អាយុ​បាន​កាន់តែ​ល្អ​ជាង​មុន​។

១- ការ​សិក្សា​តូច​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ចំនួន ៨០​នាក់ ទទួល​បាន​ភាពល្អ​ប្រសើ​ទៅ​លើ​ភាពយឺត​របស់​ស្បែក នៅ​ពេល​ព្យាបាល​ដោយ​ផ្សំ​ចូល​គ្នា​ទាំង​ការ​ញ៉ាំ​តែ​បៃតង និង​លាប​តែ​នេះ​លើ​ស្បែក
២- ការ​ខូចខាត​របស់​ស្បែក​ដែល​បង្ក​ឡើង​ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ត្រូវ​បាន​ថយ​ចុះ​នៅ​ពេល​លាប​សារធាតុ​ចម្រាញ់​ចេញពី​តែ​បៃតង​លើ​ស្បែក​។

បើសិនជា​អ្នក​កំពុង​តែ​មាន​អាការ​ហើម​ភ្នែក តែ​បៃតង​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ហើម​នេះ​បាន​តាម​រយៈ​វិធីសាស្ត្រ​ដូច​ខាងក្រោម​៖

១- តែ​ពីរ​ថង់​ដាក់​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​សម្រាប់​ផឹក
២- ចូរ​ច្របាច់​ទឹក​ចេញពី​ថង់​តែ​នោះ​ចេញ​ឲ្យ​អស់
៣- យក​កាក​តែ​ក្នុង​ថង់​នោះ​ដាក់​ក្នុង​ទូរ​ទឹកកក ១០ ទៅ ២០​នាទី
៤- ដាក់​វា​នៅ​លើ​ភ្នែក​កំពុង​តែ​បិត​រយៈពេល ៣០​នាទី​។

ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​ក្នុង​តែ​បៃតង​អាច​ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច ដើម្បី​បន្ថយ​ការ​ហើម និង​ការ​រលាក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ